Borussia Dortmund អាច​នឹង​បាត់បង់​កីឡាករ Nuri Sahin រយៈពេល​២​ខែ​

0

​ក្លិប Borussia Dortmund អាច​នឹងត្រូវ​អវត្តមាន​កីឡាករ Nuri Sahin ប្រមាណ​ជា​២​ខែ​បន្ទាប់ពី​កីឡាករ​រូបនេះ មាន​បញ្ហា​របួស ។​ ​កីឡាករ​សញ្ជាតិ​ទួរគី​រូបនេះ​ត្រូវបាន​បង្ខំចិត្ត​ធ្វើការ​វះកាត់​ដើម្បី​ព្យាបាល​របួស​សរសៃរ​ពួរ​ជង្គង់​ខាងឆ្វេង​កាលពី ៣​សប្តាហ៍​មុន ។​ ​ក្លិប Dortmund បានប្រកាសថា “Nuri Sahin បានធ្វើការ​វះកាត់​កាល​ពីថ្ងៃ​ពុធ​” ។ ក្លិប​ក៏បាន​ប្រកាស​ផងដែរ ថា “​លោក​វេជ្ជបណ្ឌិត Heinz-Jurgen Eichhorn (​ហេន ជើ​ចេ​ន អ៊ី​ឆន​) បានធ្វើការ​វះកាត់​ជង្គង់​ខាងឆ្វេង​របស់ Sahin ហើយ​រូបគេ​នឹង​អាច​អវត្តមាន​រហូតដល់រ​យៈ​ពេល​២​ខែ​” ។​ ​គួរ​បញ្ជាក់ថា Sahin បាន​វិលត្រឡប់​មកលេង​ឲ្យ Dortmund ជា​លើក​ទី​២​កាលពី​រដូវក្តៅ​មុន ៕