កីឡាករ Robin van Persie ខ្ញុំ មិនត្រូវ​ការវះកាត់​

0

​អង់គ្លេស​៖ ខ្សែប្រយុទ្ធ​ក្លិប​បិសាច​ក្រហម Robin van Persie បាន​លុបចោល​លើ​បញ្ហា​ច​ចាម​អារាម​ថា ខ្លួន​នឹង​វះកាត់​ក្បាលជង្គង់ ។​ ​កាយសម្បទា​របស់​កីឡាករ​សញ្ជាតិ​ហុ​ល្លង់ បាន​ក្លាយជា​ប្រធានបទ ពិភាក្សា នៅពេល​ថ្មីៗ​នេះ ខណៈដែល​គាត់​របួស​ក្បាលជង្គង់ កាលពី​រដូវ​កាល ២០១៣ និង ២០១៤ ។​ ​មាន​ពាក្យ​ច​ចាម​អារាម ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡ៊ុំ​ប៊ី Radamel Falcao ដែល​ខាង Old Trafford ខ្ចី​ជើង​ទៅនោះ គឺ​ដើម្បី​ជំនួស​តំណែង Van Persie ដែលមាន​បញ្ហា​របួស​ក្បាលជង្គង់ ដោយ​ត្រូវ​វះកាត់ ក៏ប៉ុន្តែ កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ បានធ្វើការ​ច្រានចោល​។​ rvp_2388066b

Van Persie បាន​ប្រាប់​ដល់ Fox Sports NL ថា " ខ្ញុំ​មានការ​ចាប់អារម្មណ៍​លើ​ចំណុច​នេះ ដែល​មនុស្ស​ចេះ​បង្កើត​ការ​ស្រ​ម៉ៃ​ស្រ​ម៉ៃ ទៅបាន​។ ពេលនេះ​ខ្ញុំ​មិនដឹងថា ដៃ​របស់ខ្ញុំ បេះដូង​របស់ខ្ញុំ បាន ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ណាមួយ​ទេ ហើយក៏​គ្មាន​ករណី​វះកាត់​ក្បាលជង្គង់ និយាយ​រួម មិនត្រូវ​ការវះកាត់​អ្វី​នោះឡើយ​" ។​ ​ដោយឡែក​សម្រាប់​ការមកដល់ របស់ Falcao វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​កីឡាករ​រូបនេះ ។ ឆ្លើយតប​នឹង​ការមកដល់​របស់ Falcao កីឡាករ Van Persie បាន​និយាយថា "​ខ្ញុំ​ស្វាគមន៍​ការមកដល់​របស់គាត់ ដែល​អាចធ្វើ​ឲ្យ​យើង​មាន​ភាពប្រសើរឡើង "៕ ​