ទីក្រុងឡូអេនជើឡេស៖ អតីតមិត្តស្រីរបស់អ្នកប្រដាល់ជើងឯកពិភពលោក Floyd Mayweather Jr បានអះអាងក្នុងពាក្យបណ្តឹងស៊ិវិលមួយ ថា តារាប្រដាល់រូបនេះ បានវាយលើនាង ក្នុងអំឡុងពេលដែលពូកគេទាក់ទងគ្នា ហើយក្រោយមករឿងអាម៉ាសមួយ ដែលបង្ហោះនៅលើបណ្តាញសង្គម sonogram ពីបញ្ហានាងមានផ្ទៃពោះ ហើយការផ្ទុះព័ត៌មាន បែកបាក់ដោយសារតែនាង បានរំលូតកូនចោល ។
នាង Shantel Jackson បាននិយាយា Mayweather ក៏បានគំរាមកំហែងនាង បង្ហោះរូបអាក្រាតកាយជាច្រើនសន្លឹក លើអនឡាញ ប្រសិនបើនាង នាងមិនលុបរូបថត ដែលបង្ហោះលើអនឡាញ ជាមួយនឹងតារាចម្រៀងរ៉េប Nelly នៅកន្លែងប្រកួតបាល់បោះ កាលពីខែមេសា ។ Shantel Jackson បានអានសេចក្តីថ្លែងការណ៍ ដោយបង្ហូរទឹកភ្នែក នៅក្នុងការិយាល័យ មេធាវី Gloria Allred ដោយនាងបាននិយាយថា "នាង និង Floyd Mayweather Jr រស់នៅជាមួយនឹងគ្នារយៈពេល ៧ ឆ្នាំ ហើយនាងពិតជាស្រលាញ់គាត់ ដែលហាក់ដូចជាប្តីប្រពន្ធ១គូ" ។
តែទោះជាយ៉ាងណា ដោយសារតែការរំលោភបំពានប្រើហិង្សា ទីបំផុត នាងក៏សម្រេចចិត្តចាកចេញពីគាត់ ។ មេធាវី Gloria Allred មិនបានបញ្ជាក់ពីផលប៉ះពាល់ ឬ ចំណុចបង់ខាតណាមួយលើបញ្ហា អ្នកប្រដាល់ Floyd Mayweather Jr មិនស្គាល់ពាក្យថាចាញ់ ដោយរកចំណូលបានច្រើនជាងគេរហូតដល់ទៅ ១០៥ លានដុល្លារកាលពីឆ្នាំទៅ លើបញ្ហា ប្រើហិង្សាលើអតីតគូស្នេហ៍ ។អ្នកស្រី Gloria Allred បាននិយាយថា នាង Shantel Jackson មិនបានប្រាប់ដល់ Floyd Mayweather Jr ថាមានកូនភ្លោះនោះទេ តែនាងប្រាប់ដល់អ្នកប្រដាល់ស្បែកខ្មៅរូបនេះនៅខែមករាថា ភាពមានផ្ទៃពោះ ត្រូវបានបញ្ចប់ ។
ដោយសារតែរឿងរ៉ាវនេះដែរ បានធ្វើឲ្យនាង Jackson សម្រេចចិត្តប្តឹងលើកីឡាកររូបនេះ ដោយដាក់ពាក្យបណ្តឹងកាលពីថ្ងៃព្រហស្បត្តិ នៅ តុលាការជាន់ខ្ពស់ ក្នុងទីក្រុង ឡូអេនជើឡេស មុន ៩ ថ្ងៃ ដែល Mayweather ឡើងសង្វៀន នៅថ្ងៃទី ១៣ ខែ កញ្ញា នៅ ឡាវីហ្គា ដោយត្រូវប្រកួតម្តងទៀតជាមួយនឹង Marcos Maidana ។ ទាក់ទិនរឿងនេះដែរ ខលទៅកាន់តំណាងកីឡាកររូបនេះ នៅមិនទាន់មានចម្លើយឆ្លើយតបនៅឡើយ។ បញ្ជាក់ផងដែរថា កីឡាករ Mayweather បានជួបគុក ២ ខែ កាលពីឆ្នាំ ២០១២ បន្ទាប់ពីប្រើហិង្សារទៅលើអតីតមិត្តស្រី Josie Harris ខណៈដែលកូន ២ នាក់ បានឃើញហេតុការណ៍នេះ ៕ដោយផន សុខជាតិ