អាច​អវត្តមាន​សម្រាប់​ជម្រើសជាតិ​អង់គ្លេស​ ​ក្នុងការ​ប្រកួត​ជម្រុះ​យូរ៉ូ​នៅ​យប់​ថ្ងៃ​ច័ន្ទ​

0

​ ​ខ្សែប្រយុទ្ធ Daniel Sturridge (​ដា​នី​ញ៉េ​ល ស្ទូ​រីក​) អាច​នឹង​ខកខាន​មិនបាន​ចូល​លេង​ឲ្យ​ក្រុម​តោ​កំណាច អង់គ្លេស​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦​ជាមួយ​ប្រទេស​ស្វី​ស​បន្ទាប់ពី​រូបគេ​បាន​រងរបួស ក្នុងអំឡុងពេល​ហ្វឹកហាត់ ។​ ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ហង្ស​ក្រហម Liverpoolរូបនេះ​នឹងត្រូវ​ធ្វើការ​ស្កេ​ន​ពិនិត្យមើល​របួស​នៅ​៣​ថ្ងៃមុន ការប្រកួត​ក្នុង​ទីក្រុង​បា​សេល​មកដល់ ហើយ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុម​អង់គ្លេស ។

​ ​ថ្វីបើ​ក្រុម​របស់លោក Roy Hodgson (​រ៉​យ ហូត​សុន​) បាន​យកឈ្នះ​លើ​ប្រទេស​ន័​រ​វ៉េ​ស​១-០​កាលពី​យប់ ថ្ងៃ​ពុធ​ក៏ដោយ ប៉ុន្តែ​មាន​អ្នកគាំទ្រ​ជាច្រើន​នៅតែ​បន្ត​រិះគន់​ពី​ទម្រង់​លេង​របស់​ក្រុម​នេះ​ដដែល ។​ ​គួរ​បញ្ជាក់ថា ទន្ទឹម​ជាមួយគ្នា​នោះ​ខ្សែការពារ​របស់​ក្លិប​តោ​ខៀវ Chelsea គឺ​កីឡាករ Gary Cahill (​ហ្គា​រី ខា​ហៀ​ល​) កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល​ប៉ុន្តែ​រូបគេ​ត្រូវបាន​គេ​រំពឹងថា នឹង​អាចជា​ទាន់ពេល​សម្រាប់​ការប្រកួត​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ៕ដោយផន សុខជាតិ​Daniel Sturridge