កីឡាករ Diego Costa ត្រូវបានដកឈ្មោះចេញពីក្រុមគោជល់អេស្ប៉ាញសម្រាប់ការប្រកួតជម្រុះយូរ៉ូ ឆ្នាំ២០១៦ ជាមួយប្រទេសម៉ាសេដូនៀ នៅសប្តាហ៍ក្រោយដោយសារតែបញ្ហារបួសសរសៃរពួរ ។ ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea រូបនេះបានរងរបួសនៅក្នុងការប្រកួតដែលអេស្ប៉ាញចាញ់ក្រុមមាន់គកបារាំង១-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ស្របពេលដែលរបួសចាស់របស់គេនៅមិនទាន់ជាសះស្បើយ១០០% នៅឡើយចាប់តាំងពី World Cup មកម្ល៉េះ ។ សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញបានប្រកាសថា “Diego Costa មិនត្រូវបានជ្រើសរើសឲ្យចូលក្រុមឡើយ ដោយសារតែរូបគេមានបញ្ហារបួសសរសៃរពួរសាច់ដុំជើងខាងឆ្វេង” ។
គួរបញ្ជាក់ថា Costa បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខណ្ឌ Premier League នៅរដូវកាលថ្មីនេះដោយរូបគេស៊ុតបាន៤គ្រាប់ក្នុងការប្រកួតចំនួន៣លើក ៕ដោយផន សុខជាតិ