ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងចុះកិច្ចព្រមព្រៀងនាំយកអ្នកចាំទីអេស្ប៉ាញ Victor Valdes នៅខែក្រោយបន្ទាប់ពីអ្នកចាំទីរូបនេះជាពីរបួសសរសៃពួរជង្គង់ ។ យោងតាមគេហទំព័រ Daily Mail បានចុះផ្សាយថា កិច្ចព្រមព្រៀងនឹងត្រូវបានធ្វើឡើងជាផ្លូវការនៅខែក្រោយ បន្ទាប់ពីអតីតអ្នកចាំទីរបស់ក្លិបអ្នកមានបុណ្យ Barcelona រូបនេះគឺមានសុខភាពល្អគ្រប់គ្រាន់ដើម្បីឆ្លងកាត់ការពិនិត្យ ជាមួយក្លិប ។ អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះគឺសឹងតែនឹងផ្លាស់ទៅកាន់ក្លិប Monaco របស់បារាំងទៅហើយ កាលពីមិនទាន់ មានរបួស ហើយនៅពេលនេះរូបគេនឹងត្រូវប្រជែងជាមួយអ្នកចាំទី Simon Mignolet ដើម្បីដណ្តើមតំណែងជម្រើសទី១ ក្នុងក្លិប Liverpool ។
គួរបញ្ជាក់ថា Valdes គឺបច្ចុប្បន្នមិនមានក្លិបលេងឡើយដូចនេះរូបគេមានសិទ្ធិអាចស្វែងរកក្លិបថ្មីដោយខ្លួនឯងបានទោះបីជាទីផ្សារទិញដូរកីឡាករបានបិទទ្វាទៅហើយក្តី ៕ ផន សុខជាតិ