ក្លិបកាំភ្លើងធំ Arsenal កំពុងតែរៀបចំដាក់សំណើរដើម្បីនាំយកខ្សែការពារវ័យចំណាស់គឺ កីឡាករ Mario Yepes ។ ក្លិបកាំភ្លើងធំបានបរាជ័យលើការរក្សាទុកខ្សែការពារ Thomas Vermaelen (ថូម៉ាស វើម៉ាឡេន) ដែលបានសម្រេចចិត្តផ្លាស់ទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona ស្របពេលដែលកីឡាករ ២រូបទៀតគឺ Daniel Agger និង Kostas Manolas បានបដិសេធមិនព្រមផ្លាស់មកកាន់ទឹកដី Emirates នៅរដូវក្តៅនេះ ។
កីឡាករ Yepes បច្ចុប្បន្នគឺមិនទាន់មានក្លិបលេងបន្ទាប់ពីរូបគេបានចាកចេញពីក្លិប Atalanta របស់អ៊ីតាលីហើយជាមួយគ្នានោះគេហទំព័រ Daily Star បានអះអាងថា ក្លិប Arsenal នឹងដាក់សំណើរ ដល់ Yepes ហើយនឹងនាំយករូបគេដើម្បីមកដកស្រង់បទពិសោធន៍ថ្មីក្នុងក្របខណ្ឌ Premier League ។ គួរបញ្ជាក់ថា អតីតតារាបាល់ទាត់របស់ក្លិប AC Milan និង Paris Saint-Germain វ័យ ៣៨ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនបាន១០២ប្រកួតឲ្យជម្រើសជាតិកូឡុំប៊ី ៕ដោយផន សុខជាតិ







































