video ottenham Hotspur ​នឹងដាក់​លក់​ Aaron Lennon ​នៅ​ខែមករា​ខាងមុខ​

0

​ ​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​ត្រូវបាន​គេ​រាយការណ៍​ថា​ ​នឹង​លក់​ចេញ​កីឡាករ Aaron Lennon ​នៅ​ខែមករា​ខាងមុខនេះ​បន្ទាប់ពី​រូបគេ​លេង​មិន​បានល្អ​ជាមួយ​ក្លិប​ ​។​ ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះ​គឺ​មិនមាន​ក្លិប​ណា​ទាក់ទង​ទិញ​ឡើយ​នៅ​រដូវក្តៅ​នេះ ហើយ​ក្លិប​ Spurs ​បាន​អះអាងថា​ ​ក្លិប​នឹង​លក់​ចេញ​រូបគេ​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វា​ជាថ្មី​នៅ​ខែមករា​ខាងមុខនេះ​ ​។​

​យោងតាម​គេហទំព័រ The Mirror ​បាន​ចុះផ្សាយ​ថា​ ​ក្លិប​កំសៀវ​តែ Queens Park Rangers ​កំពុងតែ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន Lennon ​ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​អះអាងថា​ ​គេ​នឹងមិន ផ្លាស់​ទៅលេង​នៅ​ទឹកដី Loftus Road ​ឡើយ​ហើយ​ជាមួយគ្នា​នោះ​ក្លិប​ញញួរ​យក្ស West Ham ​និង​សារិការ​ព្រៃ Newcastle United ​ក៏​ចាប់អារម្មណ៍ Lennon ​ផងដែរ​ ​។​ ​គួរ​បញ្ជាក់ថា​ ​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​នៅ​ទឹកដី White Hart Lane ៕ ដោយផន សុខជាតិ