video ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ចាញ់​ភ្ញៀវ​អាល់​បា​នី​១-០​នៅក្នុង​ពូ​ល​ I

0

​ ​ក្រុម​សាំ​បា​អឺរ៉ុប​ ​ព័រ​ទុយ​ហ្គា​ល់​ ​បាន​ប្រកួត​ចាញ់​ក្រុម​ហ្វូង​ឥន្ទ្រី​ ​អាល់​បា​នី​ ​ក្នុងផ្ទះ​ខ្លួនឯង​ទាំង​អាម៉ាស់​ក្នុង​លទ្ធផល​ ១-០ ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​នៅក្នុង​ពូ​ល​ I ​។​ ​ក្រុម​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់​ហាក់បីដូចជា​ពិបាក​ស្វែងរក​ទម្រង់​លេង​នៅពេលដែល​អវត្តមាន​កីឡាករ​ប្រធាន​ក្រុម​គឺ​ Cristiano Ronaldo ​។​

​ក្រុម​ទាំងពីរ​មិនអាច​បំបែក​ពងមាន់​បានឡើយ​សម្រាប់​ការប្រកួត​នៅ​តង់​ទី​១​ដោយ​រក្សា​ត្រឹម​លទ្ធផល​០-០ ​។  ​លុះ​ការប្រកួត​ចូលដល់​តង​ទី​២​នៅ​នាទី​ទី​៥២ ​ខ្សែប្រយុទ្ធ Bekim Balaj (​បេ​ក​ខី​ម​ ​បា​ឡាក​) ​បា​នរក​គ្រាប់​បាល់ មួយ​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​អាល់​បា​នី​នាំមុខ​ម្ចាស់ផ្ទះ​មុន​ក្នុង​លទ្ធផល​ ១-០ ​។

​ ​ទោះបីជា​ក្រុម​ម្ចាស់ផ្ទះ​ខំប្រឹង​វាយ​សម្រុក​យ៉ាងខ្លាំង​ក៏ដោយ​ក៏​មិនអាច​បំបែក​រនាំង​ការពារ​របស់​អាល់​បា​នី បានឡើយ រហូតដល់​ចប់​ការប្រកួត​ព័រ​ទុយ​ហ្គា​ល់​ចាញ់​អាល់​បា​នី​១-០ ​។​ ​គួរ​បញ្ជាក់ថា​ ​ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល​ I ​នេះ​ ​គឺ​ម្ចាស់ផ្ទះ​ដា​ណឺ​ម៉ាក​បាន​ប្រកួត​ឈ្នះ​ក្រុម​អា​បេ​នៀ​ក្នុង លទ្ធផល​២-១​ដែល​២​គ្រាប់​របស់​ដា​ណឺ​ម៉ាក​គឺ​រកបាន​ដោយ​កីឡាករ Pierre-Emil Hoejbjerg (​ព្យ៉ែ​ ​អេ​មី​ល​ ​ហូ​ស្បើ​ក​)  ​និង​កីឡាករ Thomas Kahlenberg (​ថូ​ម៉ាស​ ​ខា​ឡេ​ន​ប៊ឺ​ក​) ​ចំណែក​១​គ្រាប់​របស់​អា​បេ​នៀ គឺ​ស៊ុត​ដោយ​កីឡាករ  Henrik Mkhitaryan (​ហេន​រីក​ ​ឃី​ថា​រី​យ៉ាន​) ៕ដោយផន សុខជាតិ