ល​ទ្ឋ​ផល​នៃ​ការប្រកួត​បាល់ទាត់​មិត្តភាព​ក្របខណ្ឌ​ធនាគារ​អេស៊ីលីដា

0

​ ​ ​ក្រុម​សាខា​ឬ​ស្សី​កែវ​បាន​យកឈ្នះ​ក្រុម​សាខា​ទួលគោក​៥​ទល់នឹង​១ ក្នុងការ​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ក្របខណ្ឌ​ធនាគារ​អេស៊ីលីដា នៅលើ​ទីលាន​ដំរី​ស ស្ថិតក្នុង​ម​ជ្ឍ​ម​មណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ​អូរ​បែកក្អម ។ ​ ​ការប្រកួត​ក្នុង​តង់​ទី​១ ក្រុម​សាខា​ឬ​ស្សី​កែវ រក​គ្រាប់​បាល់​បាន​នាំមុខ​បណ្តោះអាសន្ន​៤​ទល់នឹង​០ ពេល​ចូលដល់​តង់​ទី​២ ក្រុម​សាខា​ទួលគោក បាន​ព្យាយាម​វាយបក​វិញ​ណាស់ដែរ តែ​រកបាន​១​គ្រាប់​សង​វិញ​ប៉ុណ្ណោះ ខ​ណះ​ក្រុម​សាខា​ឬ​ស្សី​កែវ រក​កបាន​១​គ្រាប់​បន្ថែមទៀត ។​ ​ ​3

គូ​ទី​២​ក្រុម​សាខា​ស្រុក​កណ្តាលស្ទឹង ជួប​ប្រកួត​ជាមួយ​ក្រុម​សាខា​ពោធិ៍ចិនតុង ។ ក្នុង​មួយ​ប្រកួត​នេះ ក្រុម​សាខា​ពោធិ៍ចិនតុង មានប្រៀប​និង​កំលាំង​បច្ចេកទេស​លេង​យ៉ាង​ល្អ ដោយ​គេ​អា​ចរក​គ្រាប់​បាល​បាន​ផ្ទួនៗ​ចំនួន​៧​គ្រាប់ ដោយ​ក្នុង​តង់​ទី​១​ចំនួន​៣​គ្រាប់ និង​តង់​ទី​២​ចំនួន​៤​គ្រាប់ ។ រីឯ​ក្រុម​សាខា ស្រុក​កណ្តាលស្ទឹង គេ​អាច​រកក​គ្រាប់​បាល​បាន​សង​វិញ​ចំនួន​៤​គ្រាប់ ដោយ​បញ្ចប់​តង់ ក្រុម​សាខា ក្រុម​សាខា​ពោធិ៍ចិនតុង ឈ្នះ​ស្រុក​កណ្តាលស្ទឹង ដោយ​ល​ទ្ឋ​ផល​៧​ទល់នឹង​៤ ។​ ​ 9

​ចំណែកឯ​នៅលើ​ទីលាន​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​វិញ គឺ​ក្រុម​សាខា​បឹងត្របែក ប្រកួត​ស្មើរ ជាមួយ​ក្រុម​សាខា​ខេត្តកណ្តាល​៣​ទល់នឹង​៣ និង​ក្រុម​សាខា​ម៉ៅ​សេទុង ចាញ់​ក្រុម​សាខា​ស្ទឹងមានជ័យ ៣​ទល់នឹង​១ ។ ក្រុម​នីមួយៗ​បាន​ខិតខំ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វី ដែល​គោលបំណង​សំខាន់​នោះ7

គឺ​គ្រប់​សាខា​ធនាគារ​អេស៊ីលីដា នៅ​ទូទាំងប្រទេស តែងតែបាន​ណាត់ ជួប​ប្រកួត​គ្នា​នៅ​រៀងរាល់​ចុង​សប្តាហ៍ ដើម្បីឱ្យ​បុគ្គលិក ដែលជា​កីឡាករ កាន់​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​វា​ជា​ចលនា​មួយ​យ៉ាងសំខាន់ ក្នុងការ​គៀងគរ​យុវជន មហាជន​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ឱ្យមក​ចូលរួម​លេង​កីឡា​ទាំងអស់គ្នា ដើម្បី​សុខុមាលភាព ជៀសវាង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ ដែល​ប្រាស់ចាក​ពី​សីលធម៌​សង្គម ៕ដោយផន សុខជាតិ2