លោកជំទាវ ទាង អេង ទៀសីហា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមដាំផ្កាលម្អសោភ័ណភាពទីក្រុង

0

សៀមរាប៖ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអនុវិទ្យាល័យតេជោ ហ៊ន សែន គ្រួស ដល់មុខស្ថាននីយប្រេងឥន្ទនៈតូតាល់។

លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍ថា សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាបរិស្ថាន និងលើកកំពស់លម្អសោភ័ណភាពក្នុងទីក្រុង បន្ទាប់ពីបញ្ចប់ជាស្ថាពរនូវការស្ថាបនាផ្លូវ ៣៨ខែ្ស ក្នុងក្រុងសៀមរាបកន្លងមក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ជនរួមជាតិនៅទូទាំងប្រទេស ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបតែម្តង៕