​រដ្ឋមន្ត្រី​ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​ប​ញ្ចូ​ន​ក្រុមមន្ត្រី​ជំនាញ​ចុះ​ព​និត្យ​ជាក់ស្តែង​ដល់ទី​តាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី ធ្វើ​ប្រហិត​ខេត្ត​ព្រះសីហនុ

0

​ខេត្ត​ព្រះសីហនុៈ​ក្រុមមន្ត្រី​ជំនាញ​ជាច្រើន​នាក់​របស់​ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែសីហា​ឆ្នាំ​២០១៤​នេះ​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី​សមុទ្រ​ធ្វើ​ប្រហិត​មួយកន្លែង​របស់​អ្នកស្រី​ជា​ផល្លា​ស្ថិតនៅក្នុង​តំបន់​ភូមិ​ទំនប់រលក​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ដែល​គេ​សង្ស័យថា​ម្ចាស់​សិប្បកម្ម​មួយ​នេះ​គ្មាន​អនាម​យ័​និង​លាយ​ម្ស៉ៅ​គីមី​អ្វី​ម្យ៉ាង​មិន​ឲ្យ​សាច់​ត្រី​ស្អុយ​និង​ហើម​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​ ​.​ក្រុម​អ្នកជំនាញ​មន្ទី​ពិសោធន៍​ចល័ត​ឧស្សាហ៍កម្ម​កម្ពុជា​ក្នុងពេល​ចុះ​ពិនិត្យ​បានធ្វើ​ការប្រមូល​គ្រប់​សា​ជាតិ​ពាក់​ព​ន្ធ័​នែ​ការផលិត​ប្រហិត​ដូចជា​.​ទឹក​ត្រាំ​ត្រី​.​សាច់​ត្រី​មិនទាន់​កិន​.​សាច់​ត្រី​កិន​រូ​ច​.​រូ​ម​និង​ទឹកកក​សំរាប់​ផ្លា​សេ​ផងដែរ​ដើម្បី​យកមក​ធ្វើការ​ពិនិត្យ​និង​ពិសោធន៍​ជាក់ស្តែង​ផ្ទាល់​នៅ​ទីតាំង​ផលិត​សាច់​ត្រី​តែម្តង​ជា​លទ្ធផល​ក្រុម​អ្នកជំនាញ​រក​មិនឃើញ​អ្វី​ដែលជា​សា​ជាតិគីមី​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ដាក់​ក្នុង​សាច់​ប្រហិត​អ្វី​នោះទេ​។​ ​ ​20140908_083622_resized_1

.​លោក​ចាន់​បូ​រិ​ន​.​នាយក​វិឡា​ស្ថាន​មន្ទីរពិសោធន៍​ស្តង់ដា​កម្ពុជា​ក្រោយពេល​ធ្វើការ​ព​និត្យ​ទៅលើ​ត្រី​មិនទាន់​កិន​.​ទឹក​ត្រាំ​ត្រីក៍​ដូចជា​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​ទឹកកក​សំរាប់​ផ្លា​សេ​ផង​នោះ​លោក​បានធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា​ទាំង​សាច់​ត្រី​មិនទាន់​កិន​និង​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​សា​ជាតិ​ផ្សេងៗ​ដែល​ពាក់​ព​ន្ធ័​និង​ការ​ផ​លលិត​ប្រហិត​សាច់​ត្រី​នេះ​ក្រុម​អ្នកជំនាញ​របស់លោករ​ក​មិនឃើញ​សា​ជាតិ​អ្វិ​ដែល​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​នៅក្នុង​សាច់​ប្រហិត​នោះទេ​គឺ​ល្អ​ស្អាត​។​ប៉ុន្តែរ​អ្វីដែល​គូរ​ឲ្យ​គត់​សម្គាល់​នោះ​លោក​ចាន់​បូ​រិ​ន​បានធ្វើការ​បញ្ជាក់ថា​ទីតាំង​ផលិត​សាច់​ត្រី​ប្រហិត​នោះ​នៅ​មិនទាន់មាន​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​នៅឡើយ​ទេ​ព្រមទាំង​មិនមាន​បរិស្ថាន​និង​អនាម័យ​ល្អ​ផងដែរ​ដូចនេះ​ជា​គោល​ការ​របស់​ក្រ​សូង​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​តំ​រ៉ូ​វ​ឲ្យ​ម្ចាស់​សិប្បកម្ម​ធ្វើការ​រៀបចំ​ទីតាំង​ផលិតឡើង​វិញ​ឲ្យ​ស្តង់ដា​និង​មាន​បរិស្ថាន​អនាម័យ​ល្អ​ជាមុនសិន​ទើប​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​អជីវ​កម្មបាន​បើ​មិន​អញ្ចឹងទេ​សិប្បកម្ម​មួយ​នេះ​និង​ផ្អាក​សកម្ម​ភាពមិន​ឲ្យ​ធ្វើ​ការផលិត​តទៅទៀត​ឡើយ​។​ ​ ​

​ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជុំវិញ​សិប្បកម្ម​កែច្នៃ​ត្រី​ប្រហិត ពាក់កណ្តាល​សំរេច​ខាងលើនេះ ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​ក្បែរ​សិប្បកម្ម​នេះ​មាន​សង្ឃឹមថា​ចាប់ពីពេលនេះ​តទៅ​សិប្បកម្ម​ផលិត​ប្រ​ ​ហិត​សាច់​ត្រី​ខាងលើនេះ​និង​មាន​អនាម័យ​និង​បរិស្ថាន​ល្អ​ដើម្បី​ចៀសវាង​ឲ្យ​ផុត​នៅ​ផល​ការប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ដោយផន សុខជាតិ