អេ​ស្ប៉ា​ញ​បំបាក់​ម៉ា​សេ​ដូ​នៀ​៥-១​សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​ក្នុង​ពូ​ល​C

0

​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​យកឈ្នះ​លើ​ក្រុម​តោ​ក្រហម​ម៉ា​សេ​ដូ​នៀ​ក្នុង​លទ្ធផល​៥-១​សម្រាប់​ការប្រកួត វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦​នៅក្នុង​ពូ​ល C ។​ ​ការប្រកួត​នៅ​នាទី​ទី​១៥ ខ្សែការពារ Sergio Ramos ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មួយគ្រា​ប់​ជួយ​ឲ្យ​ម្ចាស់ផ្ទះ អេ​ស្ប៉ា​ញ​នាំ​មុខមុន​១-០ ។ ក្រោយមក​បានតែ​២​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ ហ្វ្រា​ន់​ស៊ី​ស្កូ អាល់​កា​ហ្ស័​រ (Francisco Alcacer) ស៊ុត​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​មកដល់​នាទី​ទី​២៨ ក្រុម​ម៉ា​សេ​ដូ​នៀ មានឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​វិញ​ដោយ​កីឡាករ អា​ជី​ម អ៊ី​ប្រាយ​មី (Agim Ibraimi) ប៉ុន្តែ​ការប្រកួត​រៀបនឹង​បញ្ចប់​តង់​ទី​១​ទៅហើយនោះ ខ្សែបម្រើ

សឺ​ជី​អូ ប៊ូ​ស្កេ​ត (Sergio Busquets) ស៊ុត​បាន​គ្រាប់​ទី​៣​ឲ្យ​អេ​ស្ប៉ា​ញ ។​ ​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២ អេ​ស្ប៉ា​ញ​រកបាន​២​គ្រាប់​ទៀត​ដោយ​កីឡាករ David Silva នៅ​នាទី​ទី​៥០ និង​កីឡាករ ប៉េ​ត្រូ រ៉ូ​ឌ្រី​ហ្គេ​ស (Pedro Rodriguez) នៅ​នាទី​៩០ ។ ចប់​ការប្រកួត​អេ​ស្ប៉ា​ញ​ឈ្នះ​ម៉ា​សេ​ដូ​នៀ​ក្នុង​លទ្ធផល ៥-១ ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​ពីរ​គូ​ទៀត​ក្នុង​ពូ​ល​C​ដំណាលគ្នា​នេះ​គឺ លុច​ហ្សាំ​បួរ ស្មើ​ជាមួយ បេឡា​រូស ១-១ ចំណែក អ៊ុយ​ក្រែ​ន ចាញ់ ស្លូ​វ៉ា​គី ១-០ ៕