អង់គ្លេស​ឈ្នះ​ម្ចាស់ផ្ទះ​ស្វី​ស​២-០​សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​ក្នុង​ពូ​ល​E

0

​សម្រាប់​ការប្រកួត​បាល់ទាត់​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦​នៅក្នុង​ពូ​ល​E​គឺ​ក្រុម​តោ​កំណាច​អង់គ្លេស បាន​យកឈ្នះ​លើ​ក្រុម​នាឡិការ​ស្វី​ស​ក្នុង​លទ្ធផល​២-០ ។​ ​នៅ​តង់​ទី​១​ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ឲ្យ​ក្រុម​បានឡើយ​ដោយ​រក្សា​ត្រឹម​លទ្ធផល​០​ស្មើ ។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ចូលមក​ដល់​តង់​ទី​ក្រុម​ភ្ញៀវ​អង់គ្លេស​អាច​រកបានរ​ហូត​ដល់​២​គ្រាប់​ដោយ​ថ្វី​ជើង​របស់​កីឡាករ Danny Welbeck តែម្នាក់ឯង​គឺ​ស៊ុត​នៅ​នាទី​ទី​៥៩​និង​៩០ ។

ចប់​ការប្រកួត​ម្ចាស់ផ្ទះ​ស្វី​ស​បរាជ័យ​ក្រោម​ស្នាដៃ​របស់​អង់គ្លេស​ក្នុង​លទ្ធផល ២-០ ។​ ​គួរ​បញ្ជាក់ថា នៅក្នុង​ពូ​ល​E​នេះ​ក៏មាន​ការប្រកួត​ចំនួន​២​គូ​ផ្សេងទៀត​ផងដែរ​គឺ អ៊ី​ស្តូ​នៀ ឈ្នះ ស្លូ​វ៉េ​នៀ ១-០ និង សាន់​ម៉ា​រី​ណូ ចាញ់ លី​ទុយ​អា​នី ២-០ ៕