ខេត្តកំពង់ធំ៖ ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុម ការងារបក្ស ចុះជួយមូលដ្ឋានឃុំបន្ទាយ
ស្ទោង បានសំណេះសំណាលសមាជិកបក្ស និងប្រគល់ភារកិច្ចសំខាន់ៗ ចាំបាច់ជូនប្រធានក្រុមបក្ស ដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ នៅពេលខាងមុខ នៅទីស្នាក់ការ គណបក្សប្រជាជន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ខែមេសា ឆ្នាំ២០២២ ។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ បញ្ជាក់សភាពការណ៍ទូទៅ និងបញ្ហាប្រឈមដែលកើតឡើងនៅក្នុងឃុំ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃជូនប្រជាជន និង បានថ្លែងអំណរគុណឯកឧត្តមសោម ស៊ុន និងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានដឹកនាំសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំ ដើម្បីមានកន្លែងសម្រាប់ធ្វើការងារ.។
ឯកឧត្តមសោម ស៊ុន បានកោតសរសើរក្រុមការងារថ្នាក់ខេត្ត និងគណបក្សឃុំ សាខាបក្សភូមិ ដែលបានការសហការបំពេញភារកិច្ច បម្រើប្រជាជននៅក្នុងមូលដ្ឋាននីមួយៗបានល្អប្រសើរនិង បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់ មួយចំនួនជូនដល់ប្រធានក្រុមបក្ស និងក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានភូមិនីមួយៗត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដឹកនាំ និងបម្រើសមាជិកបក្សឲ្យបានល្អនិងត្រូវត្រួតពិនិត្យ និងត្រៀមនូវរាល់ឯកសារផ្សេងៗបម្រើឲ្យការបោះឆ្នោត នៅពេលខាងមុខនេះឲ្យបានត្រឹមត្រូវ ។
ឯកឧត្តមសោម ស៊ុន អំពាវនាវដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះចូលរួមអបអរសាទរសប្បាយរីករាយតែត្រូវបន្តអនុវត្តន៍ នូវវិធាន ការការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងសូមជូនពរដល់សមាជិកទាំងអស់សូមបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អនិងសុភមង្គលក្នុងក្រុមគ្រួសារនីមួយៗ ។
ដោយ ប៊ុន រដ្ឋា







































