រដ្ឋបាលខេត្តកំពង់ធំសំណេះសំណាល និងជួបប្រជុំស្វែងយល់ទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២
រដ្ឋបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជួបប្រជុំស្វែងយល់ចំណុចខ្វះខាត ពីគ្នាទៅវិញទៅមកជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត និងសហការីលោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ នានាក្នុងខេត្តអភិបាលអភិបាលរងក្រុង/ស្រុក និងបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំផងដែរ ។

បន្ទាប់ពីលោកជំទាវ ង៉ែត ណារីន អានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ដោយសង្ខេបពីសកម្មភាពការងារនៅមន្ទីរព័ត៌មានទៅលើវិស័យសារព័ត៌មានរួចមក ។

បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងអំពីសំណួរ និងបញ្ហាប្រឈម នានារវាងអ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មាន និងបញ្ហាផ្សេងៗ ទៀត នឹងមានការបកស្រាយពីគណះអធិបតី និងស្ថាប័នជំនាញ ដើម្បីបានយល់។

ក្នុងឱកាសនោះ ឯកឧត្ដម សុក ហៃ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអស់លោកលោកស្រីដែលបានចូលរួមក្នុងអង្គពិធីនេះពិសេសអ្នកសារព័ត៌មាន និងមន្ត្រីជំនាញ តាមបណ្ដាអង្គភាពរបស់ខ្លួន ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូររវាងអ្នកសារព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ដើម្បីឲ្យការអនុវត្តការងារ ទទួលបានជោគជ័យ។

ឯកឧត្តម សុក ហៃ បានជំរុញឲ្យមន្ត្រីជំនាញ និងស្ថាប័នទាំអស់ខិតខំយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែងនៃករណីដែលកើតមានឡើងនៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ពន្លឿនការដោះស្រាយនេះឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីអ្នកសារព័ត៌មានទាំងអស់មកចុះបញ្ជីឲ្យបានគ្រប់គ្រប់គ្នា និងសំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ មុននិងចុះផ្សាយត្រូវស្វែងរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគឺ ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ហើយថាសូមជូនពរដល់អ្នកសារព័ត៌មាន ដែលទទួលបាននូវជោគជ័យសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា ។