video ​Gareth Bale (​ហ្គា​រ៉េត​ ​ប៊ែ​ល​) ​នឹង​ដើរតួរ​ជា​ខ្សែប្រយុទ្ធ​ជួរមុខ​ឲ្យ​ក្រុម​វ៉េ​ល​

0

សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​ជាមួយ​ក្រុម​អង់​ដូ​រ៉ា​នៅ​យប់​នេះ​ ​អ្នកចាត់ការ​ក្រុម​នាគ​ភ្លើង​វ៉េ​ល​ ​លោក Chris Coleman ​បាន​លើកឡើងថា​ ​តារាបាល់ទាត់ Gareth Bale (​ហ្គា​រ៉េត​ ​ប៊ែ​ល​) ​នឹងត្រូវ​លេង​នៅមុខ​តំណែង​ខ្សែប្រយុទ្ធ​សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​ឆ្នាំ​២០១៦​ក្នុង​ពូ​ល​ B  ​ជាមួយ ប្រទេស​ ​អង់​ដូ​រ៉ា​ ​នៅ​យប់​នេះ​ ​។​

​ជាធម្មតា Bale ​មាន​តួរ​នាទី​លេង​នៅ​ខ្សែបម្រើ​ស្លាប​ស្តាំ​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid ​ប៉ុន្តែ​រូបគេ​អាច មានលទ្ធភាព​លេង​នៅ​ខ្សែប្រយុទ្ធ​ជួរមុខ​ឲ្យ​ក្រុម​របស់លោក Coleman ​បាន​ក្នុង​ការប្រកួត​ជាមួយ​អង់​ដូ​រ៉ា ដោយ​ប្រទេស​វ៉េ​ល​សង្ឃឹមថានឹង​ឈ្នះ​ ​។​ ​លោក Coleman ​ប្រាប់ BBC Sport ​ថា​ “Bale ​លេង​បាន​គ្រប់​ទីកន្លែង​ ​ក្រុម​របស់​យើង​បាន​បាត់បង់​កីឡាករ Sam Vokes (​សេម​ ​វ៉ូ​ក​) ​ដោយសារតែ​បញ្ហា​របួស ហើយ​យើង​នឹងដាក់ ប៊ែ​ល (Bale) ​ជា​ខ្សែប្រយុទ្ធ​ជួរមុខ​” ​។​

​គួរ​បញ្ជាក់ថា​ ​ប៊ែ​ល (Bale) ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប Southampton ​ដោយ​លេង​នៅ​តំណែង​ខ្សែការពារ​ឆ្វេង ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​រូបគេ​នឹង​លេង​នៅ​ខ្សែបម្រើ​កណ្តាល​ឲ្យ Real Madrid ​ក្រោយពេល​កីឡាករ អេ​ន​ជែ​ល ឌី ម៉ា​រៀ (Angel Di Maria) ​បាន​ផ្លាស់​ទៅកាន់ Manchester United ៕ដោយផន សុខជាតិ