video uventus ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែការពារ​ Glen Johnson ​របស់ Liverpool

0

​ខ្សែការពារ​ក្លិប​ហង្ស​ក្រហម Liverpool ​កីឡាករ Glen Johnson ​កំពុង​ក្លាយជា​គោលដៅ​របស់​ក្លិប​ជើងឯក ក្របខណ្ឌ​អ៊ីតាលី Serie A ​គឺ​សេះបង្កង់ Juventus ​ ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ Liverpool ​នៅ​រដូវក្តៅ​ក្រោយ​ប៉ុន្តែ​មកដល់ពេលនេះ រូបគេ​នៅ​មិនទាន់​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅឡើយ​ទេ​ ​។​ index

​យោងតាម​គេហទំព័រ The Mirror ​បាន​ផ្សព្វផ្សាយ​ថា​ ​ក្លិប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​កំពុងតែ​តាមដាន​មើល ពី​ស្ថានភាព​របស់ Johnson ​ហើយ​គ្រោង​នឹងដាក់​សំណើរ​ទិញយក​ខ្សែការពារ​រូបនេះ​នៅពេលដែល​ទីផ្សារ​ដោះដូរ កីឡាករ​បើកទ្វារ​ជាថ្មី នៅ​ខែមករា​ខាងមុខ​ ​ ​គួរ​រម្លឹក​ឡើងវិញ​ថា​ Johnson ​បាន​ផ្លាស់​មក​ Liverpool ​កាលពី​ឆ្នាំ​ ២០០៩ ​ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​១៨​លាន​ផោន​ ៕ដោយផន សុខជាំតិ