​ម្ចាស់ផ្ទះ​ឆេ​ក​ឈ្នះ​ហូ​ឡង់​២-១​ក្នុងការ​ប្រកួត​ជម្រុះ​យូរ៉ូ​ពូ​ល​A

0

​ក្រុមបាល់ទាត់​សាធារណរដ្ឋ​ឆេ​កបាន​ប្រកួត​ក្នុងផ្ទះ​របស់ខ្លួន​ដោយបាន​យកឈ្នះ​លើ​ក្រុម​មច្ចុរាជ​ពណ៌​ទឹកក្រូច ហូ​ឡង់ ក្នុង​លទ្ធផល​២-១​សម្រាប់​យុទ្ធនាការ​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦​នៅក្នុង​ពូ​ល​A ។​ ​ការប្រកួត​នៅ​នាទី​ទី​២១ ក្រុម​ម្ចាស់ផ្ទះ​ឆេ​ក​បានធ្វើ​ការនាំ​មុខមុន​ដោយ​ការ​ស៊ុត​យ៉ាង​ល្អ​ពី​សំណាក់​កីឡាករ Borek Dockal (​ប៊ូ​រេ​ក ដុក​កាល់​) ។ លទ្ធផល​នេះ​បាន​រក្សា​រហូតដល់​ចប់​តង់​ទី​១ ។​ ​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២​បានតែ​១០​នាទី​ប៉ុណ្ណោះ ខ្សែការពារ​ហូ​ឡង់ Stefan de Vrij (​ស្តេ​ហ្វេ​ន ដឺ វ្រី​ច​) បាន​ជួយ​ឲ្យ​ហូ​ឡង់​តាម​បាន​ស្មើ​វិញ​ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​ដ៏​ល្អ ។

​ប៉ុន្តែ​ការប្រកួត​រៀបនឹង​បញ្ចប់​ទៅហើយ ម្ចាស់ផ្ទះ​ឆេ​ក​អាច​វាយបក​យកឈ្នះ​វិញ​បាន​ដោយ​ការ​ស៊ុត​បំប៉ោង សំណាញ់​ទី​របស់​កីឡាករ Vaclav Pilar (​វ៉ា​ក្លាវ ភី​ឡា​) ចប់​ការប្រកួត​ឆេ​ក​ឈ្នះ​ហូ​ឡង់​ក្នុង​លទ្ធផល ២-១ ។​ ​គួរ​បញ្ជាក់ថា ចំពោះ​ការប្រកួត​២​គូ​ផ្សេងទៀត​នៅក្នុង​ពូ​ល​A​នេះ​គឺ កា​ហ្សា​ក់​ស្ថាន ស្មើ​ជាមួយ ឡា​តវៀ ០-០ និង​អ៊ី​ស្លង់ ឈ្នះ ទួរគី ៣-០ ៕