(​ហ្គា​រ៉េត ប៊ែ​ល​) ស៊ុត​បាន​២​គ្រាប់​ជួយ​ឲ្យ​វ៉េ​ល​ឈ្នះ​ម្ចាស់ផ្ទះ​អង់​ដូ​រ៉ា​២-១

0

​សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​នៅក្នុង​ពូ​ល​B​គឺ ក្រុម​ភ្ញៀវ​វ៉េ​ល​បាន​ប្រកួត​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​អង់​ដូ​រ៉ា​ក្នុង​លទ្ធផល ២-១ ។​ ​នៅក្នុង​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ​អង់​ដូ​រ៉ា​គឺ​បានធ្វើ​ការនាំ​មុខមុន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ​កីឡាករ Ildefons Lima (​អ៊ី​ល​ដេ​ហ្វង់ លី​ម៉ា​) នៅ​នាទី​ទី​៦ ។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​នាទី​ទី​២២ ខ្សែប្រយុទ្ធ​កំពូល​ល្បឿន​របស់​ក្លិប​អធិរាជ​ស Real Madrid គឺ​កីឡាករ Gareth Bale (​ហ្គា​រ៉េត ប៊ែ​ល​) តែ​តបាល់​បញ្ចូល​ទី​ជួយ​ឲ្យ​វ៉េ​ល​តាម​បាន​ស្មើ​វិញ ១-១ ។ ចប់​តង់​ទីមួយ ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ ។​

​ការប្រកួត​ចូលដល់​តង់​ទី​២​បាន​បន្ត​រហូតដល់​នាទី​ទី​៨១ កីឡាករ Gareth Bale (​ហ្គា​រ៉េត ប៊ែ​ល​) ដដែល​ស៊ុត​បាល់ Free-Kick ពី​ចំណាយ​យ៉ាង​ល្អឥតខ្ចោះ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​វ៉េ​ល​ឈ្នះ​ម្ចាស់ផ្ទះ​អង់​ដូ​រ៉ា​ក្នុង​លទ្ធផល ២-១ ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​មួយគូ​ទៀត​ដំណាលគ្នា​នៅក្នុង​ពូ​ល​B​នេះ គឺ​ក្រុម​ម្ចាស់ផ្ទះ​បូ​ស្នៀ ចាញ់​ក្រុម​ភ្ញៀវ សាយ​ព្រើស ក្នុង​លទ្ធផល ២-១ ៕