0

​កីឡាករ Gary Cahill (​ហ្គា​រី ខា​ហ៊ីល​) បាន​និយាយថា រូបគេ​ពិតជា​មានការ​រីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវបាន គ្រូបង្វឹក Roy Hodgson (​រ៉​យ ហូត​សុន​) តែងតាំង​ឲ្យ​ក្លាយជា​អនុប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស ។​ ​ខ្សែការពារ​ក្លិប​តោ​ខៀវ Chelsea រូបនេះ​បាន​លើកឡើងថា រូបគេ​នឹង​ទទួលភារៈ​កិច្ច​គ្រប់គ្រង​ក្រុម​ទាំងមូល បន្ទាប់ពី​ប្រធាន​ក្រុម គឺ​កីឡាករ Wayne Rooney (​វ៉េ​ន រ៉ូ​នី​) ហើយ​នេះ​ជា​មោទនភាព​មួយ​ចំពោះ​រូបគេ ។​ Cahill ប្រាប់​អ្នកសារព័ត៌មាន​ថា “​គ្រូបង្វឹក​បានផ្តល់​ទំនុកចិត្ត​លើ​ខ្ញុំ វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ហើយ​នេះ​ជា​លើក ដំបូង​សម្រាប់​ខ្ញុំ​” ។​ ​គួរ​បញ្ជាក់ថា Cahill ចូល​លេង​បាន​២៩​ប្រកួត​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​ចាប់តាំងពី​បង្ហាញខ្លួន​លើកដំបូង ក្នុង​ឆ្នាំ ២០១០ ៕