Edin Dzeko (​អេ​ឌី​ន ហ្សេ​កូ​) អះអាងថា Chelsea គឺជា​ក្លិប​តែមួយគត់​ដែល​អាច​ប្រជែង​ជាមួយ

0

Man City ដណ្តើមពាន Premier League នៅ​រដូវ​កាល​នេះ​ ​កីឡាករ Edin Dzeko (​អេ​ឌី​ន ហ្សេ​កូ​) បាន​អះអាងថា ក្លិប​តោ​ខៀវ Chelsea គឺជា​ក្លិប​តែមួយគត់​ដែល​អាច ប្រជែង​ជាមួយ Manchester City ដើម្បី​ដណ្តើម​ដំណែង​ជើងឯក Premier League នៅ​រដូវ​កាល​នេះ​បាន ។​ ​ថ្វីបើ​នៅក្នុង​ប្រទេស​អង់គ្លេស​កំពុងមាន​ក្លិប​ធំៗ​ជាច្រើន​កំពុងតែ​អភិវឌ្ឍន៍​ក្លិប​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ Dzeko ជឿជាក់ថា ក្រុម​របស់លោក Jose Mourinho (​ចូ​សេ ម៉ូ​រី​ញ៉ូ​) គឺជា​ក្លិប​ធំជាងគេ​ដែល​អាច​

គំរាមកំហែង​ក្តីសង្ឃឹម​របស់ Man City ដែលថា​នឹង​អាច​ឈ្នះ​ជើងឯក​ជា​លើក​ទី​៣​ក្នុង​រយៈពេល​៤​ឆ្នាំ ។​ ​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​ប្រាប់​គេហទំព័រ The Mirror ថា “​ជា​រៀងរាល់​រដូវ​កាល​មាន​ក្លិប​ជាច្រើន​ប្រជែង​គ្នា យក​ជើងឯក​ក្នុងប្រទេស​អង់គ្លេស​ហើយ​នៅ​រដូវ​កាល​នេះ Chelsea គឺជា​ក្រុម​ល្អផ្តាច់គេ​ដែល​អាច​ប្រជែង​ជាមួយ Man City បាន​” ។​ ​

គួរ​បញ្ជាក់ថា Dzeko ទើបតែនឹង​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​ជាមួយ Man City កាលពី​ខែ​មុន ៕Bu rithy