សៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៤នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្តជំរុញការ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ។ ក្រោមអធិបតីភាព ឯ .ឩ ម៉ៅ វុឌ្ឍី អភិបាលរងនៃគណះអភិបាលខេត្តសៀមរាប លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងតំណាងមន្ទីរអង្គភាព ស្ថាប័ននានាមួយចំនួនជុំវិញខេត្តដែលមានការពាក់ព័ន្ធ បានអញ្ជើញចូលរួមយ៉ាងច្រើងផងដែរ ។ បន្ទាប់ពីលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញមានប្រសាសន៍ស្វាគមន៍ និងលោក វរសេនីយ៍ឯក ភឹង ចិន្តាឫទ្ធិ ស្នងការរងនគរបាលខេត្តសៀមរាបអានរបាយការណ៍បូកសរុបលទ្ធផលការងារផ្តល់
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និង ទិសដៅផែនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ឆ្នាំ២០១៤-២០១៦ ស្តីពីការបង្កើតគណះកម្មការដឹកនាំអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ថ្នាក់ខេត្តរួចមក ។ មានប្រសាសន៍បូកសរុបនិងផ្តាំផ្ញើនាឱកាសនោះឯ .ឩ ម៉ៅ វុឌ្ឍី អភិបាលរងនៃគណះអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា កិច្ចប្រជុំ
ផ្សព្វផ្សាយផែនការបន្តជំរុញការ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានរៀបចំប្រជុំនាពេលនេះគឺដើម្បីត្រួតពិនិត្យអំពីលិទ្ធផលដ៏ធំធេងដែលយើងសំរេចបានតាមបណ្តាឆ្នាំកន្លងមកក្នុងការងារ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទូទាំងខេត្តសៀមរាបនិងបញ្ហាប្រឈមនានាដែលយើងនិងធ្វើការឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និង
សមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ រួមសហការគ្នាដើម្បីសំរេចបានការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីតាមនីតិវិធីថ្មីនិងស្របតាមផែនការសម្រាប់ឆ្នាំ២០១៤រហូតដល់២០១៦ខាងមុខនេះទូទាំងខេត្តសៀមរាបចំនួន ៣៣០ . ១៧៤ នាក់ជាលិទ្ធផលរំពឹងទុកក្នុងកិច្ចប្រជុំនាពេលនេះសង្ឃឹមថាប្រជាពលរដ្ឋទាំងពីរភេទមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់គ្រប់ៗគ្នា ៕ ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា





































