​Aaron Ramsey (​អា​រ៉ុ​ន​ ​រ៉េ​ម​ស៊ី​) ​រំពឹងថា​នឹង​អាច​ចូល​លេង​បាន​ក្នុងជំនួប​ជាមួយ Man City ​នៅ​ថ្ងៃ​សៅរ៍​នេះ​

0

​ខ្សែបម្រើ​ក្លិប​កាំភ្លើង​ធំ Arsenal ​កីឡាករ Aaron Ramsey (​អា​រ៉ុ​ន​ ​រ៉េ​ម​ស៊ី​) ​បាន​និយាយថា​ ​រូបគេ​សង្ឃឹមថា  ​នឹង​អាច​ចូល​លេង​បាន​ក្នុងជំនួប​ជាមួយ​ក្លិប​មេឃ​ខៀវ Manchester City ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​រូបគេ របួស​.​កជើង ខណៈពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​វ៉េ​ល​ ​ Ramsey ​បាន​រងរបួស​នេះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅពេលដែល​ក្រុម​នាគ​ភ្លើង​វ៉េ​ល​ប្រកួត​ឈ្នះ​អង់​ដូ​រ៉ា​២-១ ក្នុងការ​ប្រកួត​ជម្រុះ​យូរ៉ូ​ឆ្នាំ​ ២០១៦ ​។​ ​

ទោះបី​បច្ចុប្បន្ន Ramsey ​កំពុងមាន​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​របួស​នេះ​ក៏ដោយ​ ​ប៉ុន្តែ​រូបគេ​បាន​លើកឡើងថា  ​គេ​នឹង​អាច​ចូល​លេង​វិញ​ក្នុងជំនួប​ជាមួយ Man City ​នៅ​ទឹកដី Emirates Stadium (​អេ​មី​រ៉េត​ ​ស្តេ​ឌៀ​ម​)  ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ​។​

​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ប្រាប់ BBC Sport ​ថា​ “​ខ្ញុំ​រំពឹងថា​ ​គ្រប់យ៉ាង​នឹងមិន​អី​ទេ​ហើយ​ខ្ញុំ​ពិតជា​ចង់​លេង ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​នេះ​ណាស់​” ​។​ ​គួរ​បញ្ជាក់ថា​ ​បច្ចុប្បន្ន Arsenal ​កំពុង​ឈរ​នៅ​លំដាប់​ទី​៧​ក្នុង​តារាង Premier League ​បន្ទាប់ពី​ធ្វើការ​ប្រកួត បាន​ចំនួន​៣​លើក​ ៕ ដោយផន សុខជាតិ