​Ashley Young ​ជឿជាក់ថា​ Manchester United ​នឹង​អាច​ប្រជែង​យក​ជើងឯក Premier League ​បាន​នៅ​រដូវ​កាល​ថ្មី​នេះ​

0

​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​បិសាច​ក្រហម Manchester United ​កីឡាករ Ashley Young ​បាន​អះអាងថា  ​ក្លិប​មិន​បាក់​ទឹកចិត្ត​ចំពោះ​ការលេង​មិន​បានល្អ​សម្រាប់​ការប្រកួត​៣​លើកដំបូង​នៃ​រដូវ​កាល​ថ្មី​នេះឡើយ​ ​។​ Manchester United ​លេង​មិនទាន់​ឈ្នះ​ឡើយ​សម្រាប់​ការប្រកួត​៣​លើក​កន្លងមក​ក្នុង​ក្របខណ្ឌPremier League ​ដោយ​ស្មើ​២​ចាញ់​១ ហើយ​ព្រមទាំង​បាន​ប្រកួត​ចាញ់​ក្លិប​ Milton ​ក្នុង​លទ្ធផល​៤-០ ធ្វើ​ឲ្យ​ក្លិប​ធ្លាក់​ចេញពី​ពានរង្វាន់ League Cup ​ត្រឹម​ជុំ​ទី​២ ទៀតផង​។​ ​ប៉ុន្តែ​ថ្វីបើ​ក្លិប​នេះ​លេង​មិន​បានល្អ​សម្រាប់​ខែ​ទី​១​នៃ​រដូវ​កាល​ថ្មី​នេះ​ក៏ដោយ​ ​ក៏ Young ​ជឿជាក់ថា​ Manchester United ​នៅតែមាន​ឱកាស​ស្តារ​មុខមាត់​ឡើយ​វិញ​ ​។​ ​

កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ប្រាប់​គេហទំព័រ Daily Star ​ថា​ “​យើង​ចាប់ផ្តើម​មិនបាន​ល្អ​ទេ​នៅ​រដូវ​កាល​ថ្មី​នេះ​ប៉ុន្តែ​បន្ទាប់ពី​ទិញ​បាន​កីឡាករ​ល្អៗ​មួយចំនួន​ដូចជា​ Angel Di Maria, Falcao, និង​ Rojo ​ជាដើម ហើយ​យើង​រំពឹងថា​ ​នៅ​រដូវ​កាល​នេះ​យើង​ពិតជា​អាច​ប្រជែង​យក​ជើងឯក​បាន​” ​។​ ​គួរ​បញ្ជាក់ថា​ Manchester United ​នឹងត្រូវ​បន្ត​យុទ្ធនា​ការប្រកួត​ Premier League ​របស់ខ្លួន​ដោយ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​ក្លិប​កំសៀវ​តែ Queens Park Rangers ​នៅ​យប់​ថ្ងៃអាទិត្យ​ ៕ដោយផន សុខជាតិ