សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៥ស្រុកនៅខេត្តសៀមរាប

0

សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាលជាមួយបេក្ខជនក្រុម ប្រឹក្សាឃុំ សង្កាត់ នៅស្រុកស្រីស្នំ ,ស្រុកក្រឡាញ់ , ស្រុកពួក ,ស្រុកអង្គធំ និងស្រុកបន្ទាយស្រី ដែលមានបេក្ខជនពេញសិទ្ធិ សរុប ២៤៤នាក់ ស្រី៧២នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយស្រុក និង សមាជិកសមាជិកា ប្រមាណ ១ពាន់៣០០នាក់ផងដែរ នៅថ្ងៃទី០២មិថុនា ឆ្នាំ២០២២នេះ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក លោកស្រីជាប្រធានគណៈកម្មាធិការគណបក្សប្រជាជននៃស្រុកទាំង៥ លើកឡើងពីលទ្ធផល និង បញ្ហាប្រឈមក្នុងយុទ្ធនាការឃោសនា ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមកមានប្រសាសន៍សំណេះសំណាល នោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងការកោតសសើរដល់ក្រុមការងារទាំងអស់ដែលកន្លងមក បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ សម្តេចបានបន្តទៀតថា បច្ចុប្បនេះប្រទេសកម្ពុជាយើង ក្រោមការមាគ៌ាដឹកនាំដ៍ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពស្ថេរភាព និង ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ វិស័យ ។ សម្តេចក៏បានគូសបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និង មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះសមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាមេឃុំ មេភូមិ និង ក្រុមប្រឹក្សាឃុំ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ដោយកត្តានៃសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រជាជនរស់នៅគ្រប់មូលដ្ឋានទទួលបាននូវផលប្រយោជន៍ជាច្រើន ។ សម្តេចបានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាជន ។ កត្តាសំខាន់នោះ ក្នុងពេលដែលនៅលើពិភពលោកជួបនូវវិបត្តិកូវិដ១៩ និង ក៏ដូចនៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានខិតខំស្វែងរកនូវវ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ ចាក់ជូនបងប្អូនដោយមិនប្រកាន់នូវនិន្នាការនយោបាយ ឬជនបរទេស ឲ្យតែរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជម្រុញទៀតផង ។ សម្តេចពិជ័យសេនា បានបន្តទៀតថា ទោះបីប្រទេសជាតិជួបនូវវិបត្តិកូវិដ១៩ក៏ពិតមែន តែកិច្ចអភិវឌ្ឍន៍ រាជរដ្ឋាភិបាលក៏ដូចគណបក្សប្រជាជនកម្ពុជា បានខិតខំដោះស្រាយនូវទុក្ខលំបាករបស់ប្រជាជននៅគ្រប់មូលដ្ឋាន នូវស្បៀងអាហារ ព្រមទាំងធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសក្នុងក្រុងសៀមរាប យើងទទួលបានសមទ្ធិផលថ្មី ផ្លូវ៣៨ខ្សែ និងការកែលម្អរស្ទឹងសៀមរាប ព្រមទាំងរៀបចំប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់ទៀតផង ។ សម្តេចក៏បានលើផងដែរ ពីករណី ដីតំបន់៣ជាប់បឹងទន្លេសាប ដែលត្រូវរាជរដ្ឋាភិបាល ធ្វើការកាត់ឆ្វៀលជូនដល់ បងប្អូនប្រជាពលរដ្ឋ ទៅតាមភាពជាក់ស្តែងនៅរបស់ប្រជាពលរដ្ឋ និង អាស្រ័យផលនៅឆ្នាំ២០១២ ។ ក្នុងនោះដែរ សម្តេចក៏បានជម្រុញដល់អាជ្ញាធរស្រុក ឃុំ ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ពីល្បិចកលរបស់គណបក្សនយោ បាយមួយចំនួន ដែលបានឃោសនាថា បើគណបក្សខ្លួនឈ្នះឆ្នោត និងធ្វើការលុបតំបន់អាជ្ញាធរអប្សរា ។ សម្តេចក៏បាន បញ្ជាក់ថា តំបន់អប្សរា គឺគ្រប់គ្រងដោយអង្គការយូនីស្កូ ហើយអាជ្ញាធរអប្សរាជាស្ថាប័នមួយ ជាអ្នកថែរក្សាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ មិនអាចមានស្ថាប័នណាមួយមកលុបបំបាត់បានឡើយ ។ ម៉្យាងទៀតការធ្វើឲ្យប៉ះពាល់ដល់តំបន់អប្សរានេះ ក៏ដូចជាការបំផ្លាញនូវសេដ្ឋកិច្ចជាតិ ក្រោយពេលដែលអង្គការយូនីស្កូលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនោះ វិស័យទេសចរណ៍ត្រូវមានការធ្លាក់ចុះ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រាង្គប្រាសាទបុរាណទៀតផង ។ ក្នុងនោះដែរសម្តេចក៏បានលើពីការបាត់បង់ព្រៃឈើ ធ្វើឲ្យយើងជួបនូវគ្រោះមហន្តរាយធម្មជាតិ និងបង្កវិនាសកម្មផ្សេងៗ ទៀតផង ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តាំផ្ញើដល់ក្រុមការងារនិងសមាជិកសមាជិកាទាំងអស់ ត្រូវបន្តនូវប្រពៃណី វប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយ៍ភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលជួបនូវការលំបាក ក្នុងជីវភាពគ្រួសារ ។ កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និងបង្កើនការពង្រឹងសមាជិកខ្លួននៅក្នុងមូលដ្ឋា និងជម្រុញឲ្យប្រជាជនក្នុងមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា
ដើមី្បគាំទ្រគណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ រក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌនិងត្រូវរួមគ្នាដោះស្រាយ រាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និងផ្តល់សេវាតម្រូវការនិងសេវាបម្រើ ដោយសមធម៌និងរួមគ្នាការពារសន្តិសុខ សុវត្ថិភាព និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ច្បាប់ចរាចរណ៍ និង រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង ។ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះដែរ ក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន ១៣ បានធ្វើសកម្មភាពនៅតាមមូលដ្ឋានក្រុង ស្រុកទាំង១២ ហើយក៏យើងសង្កេតឃើញមានគណបក្សនយោបាយមួយចំនួន បានធ្វើ សកម្មភាពឃោសនា ទៅតាមរូបភាពតូចៗ និង រប៉េះរប៉ោះតែប៉ុណ្ណោះ ៕