នៅក្នុងប្រទេសមួយចំនួនការស្រាតហែលទឹកនៅឆ្នេសមុទ្រត្រូវបានហាមប្រាម ហើយកន្លងមកក្នុងប្រទេសចិនបានចេញច្បាប់ហាមដាច់ខាតការស្រាតដេកហាលថ្ងៃឬមុជទឹកស្រាតនៅតាមឆ្នេសមុទ្រនិងត្រូវជាប់ទោស ជាក់ពន្ធនាគា ។ នៅក្នុងប្រទេសមួយចំនួនលើពិភពលោក គេបានបង្កើតដំបន់ដាច់ដោយឡែកសម្រាប់អ្នកដែលចូលចិនស្រាត ហើយក៏មានសកម្មភាពមនុស្សធម៍ជាច្រើនតាមរយះការស្រាតប្រមូលផ្តុំគ្នាជាទ្រទ្រាយធំ។
ជាក់ស្តែង១ពលរដ្ឋអូស្ត្រាលីជាច្រើននាក់ដែល ស្រាតននលគកនាំគ្នាហែលទឹកសមុទ្រ ក្នុងពិធីប្រារព្ធធ្វើឡើងប្រចាំឆ្នាំជាលើកទី២ នៅក្រុងស៊ីដនី ដើម្បីប្រមូលប្រាក់សប្បុរសធម៌ ប្រគល់ដល់មូលនិធិឧទ្យានជាតិ និងសត្វព្រៃ ។ ពលរដ្ឋជាច្រើននាក់ចូលរួមស្រាតហែលទឹកសមុទ្រដែលរៀបចំឡើងជា ឆ្នាំទី២ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ។
កាលពីឆ្នាំមុនពិធីនោះមានប្រជាពលរដ្ឋចូលរួម ជាង៧០០នាក់ ដោយយល់ព្រមស្រាត ហែលទឹកសមុទ្រនៅឆ្នេរខេបប្ល៊័រ ក្រុងស៊ីដនី ។ ពិធីនោះជាផ្នែកមួយ ដើម្បីកាត់បន្ថយសម្ពាធការស្រាតជាអវិជ្ជមាន និងទ្រទ្រង់ដល់អ្នកចូលរួមឱ្យមានភាពសប្បាយរីករាយ ក្នុងការហែលទឹកសមុទ្រ ក្នុងចម្ងាយ៣០០ម៉ែត្រ និង៩០០ម៉ែត្រ ។ អ្នកចូលរួមអាចជ្រើសយកការប្រើឧបករណ៍សម្រាប់បណ្តែតខ្លួនបាន ។
អ្នករៀបចំកម្មវិធីបញ្ជាក់ថា គ្មានការលួចមើលឡើយ ព្រោះអ្នកចូលរួមពិធីត្រូវចំណាយប្រាក់ទិញសំបុត្រ ហើយចំណូលបានពីការលក់សំបុត្រ ប្រគល់ដល់មូលនិធិឧទ្យានជាតិ និងសត្វព្រៃអូស្ត្រាលី ៕