មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ត្រូវមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ឲ្យបានគ្រប់ៗគ្នា

0

ខេត្តព្រះវិហារ៖ ការថ្លែងរកការអំពាវនាវរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងគ្រាដែល លោកឧត្តមសេនីយ៍ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ដូសជំរុញ រឺដូសទី៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី៩មិថុនាឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា អង្គភាពនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ដូសទី៥​ ឬ ដូសជំរុញ នៅគ្រប់បណ្តាអង្គភាពចំណុះទាំងអស់ ទៅតាមគោលការរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ពិសេស ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុខភាពកងទ័ព។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពាវនាវដល់កងទ័ព គ្រូសារកងទ័ព និងគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវបន្តមកចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី៥ ឬ ដូសជម្រុញនេះឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអង្គភាពយើង និងសហគមន៍យើង គ្មានការឆ្លងជំងឺកូវីដ-១៩ តទៅទៀត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច តែងបានយកហរទ័យគិតគូ និងការរិះរកគ្រប់វិធី ដើម្បីនាំយកសាំងមកចាក់ស្រោចលើប្រជាជនកម្ពុជា ក៏ដូច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនមានប្រកាន់និន្នាការនយោបាយ សាសនាអ្វីឡើយ ទាំងអស់នេះ ដើម្បីភាពសុខដុមរមនារបស់ ប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ឡុង សំបូរ