ប្រកាស​តែងតាំង​និង​កែសម្រួល​ភារកិច្ច​ជូន​មន្ត្រី​រជការ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ​: ស្របតាម​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​អភិវឌ្ឍន​ការងារ​ថ្មី ក្នុង​មុខតំណែង​នីមួយៗ​ក្នុង​កាទទួលខុសត្រូវ​វិជ្ជា​ជី​វះ​ខាង​វិ​ជ្ច​សាស្ត្រ​និង​ស្រាវជ្រាវ និង​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ ធានា​សុខមាលភាព ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​នៅ​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី​១២​កញ្ញា​២០១៤ ត្រូវបាន​ប្រកាស​តែងតាំង​និង​កែសម្រួល​ភារកិច្ច​ជូន​មន្ត្រីរាជការ​៩​រូប ដើម្បី​បំពេញ​ដំរូវការ​សេវា​សុខភាព​សា​ធារ​ណះ​។​ ឯកឧត្ដម​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក កែវ​សុ​ភ័​ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​សុខាភិបាល​ជាច្រើនរូប​មាន​វត្តមាន​ចូលរួម​។​photo4

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​សុខាភិបាល​ថ្លែងថា​: ការប្រកាស​តែងតាំង​និង​កែសម្រួល​ភារកិច្ច​ជូន​មន្ត្រី​រជការ​មន្ទីរ​សុខាភិបាល​នាពេលនេះ ស្របតាម​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​អភិវឌ្ឍន​ការងារ​ថ្មី ក្នុង​មុខតំណែង​នីមួយៗ​ក្នុង​កាទទួលខុសត្រូវ​វិជ្ជា​ជី​វះ​ខាង​វិ​ជ្ច​សាស្ត្រ​និង​ស្រាវជ្រាវ និង​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ ធានា​សុខមាលភាព ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​។​ លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា ថា​មន្ត្រី​សុខាភិបាល​ត្រូវ​សហការ​ល្អជា​មួយ​អង្ក​ការ​ដៃគូរ​លើក​កំពស់​សុខមាលភាព​ប្រជាពលរដ្ឋ កាត់បន្ថយ​អត្រា​មរ​ណះ​មាតា​និង​ទារក និង​photo3

ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​តម្រូវការ​ផ្នែក​សុខភាព​របស់​ប្រជាពលរដ្ឋ ឈរលើ​មូលដ្ឋាន​មូ​និ​ធិ​សមធ​ម៏ និង​ធានាបាន​នូវ​និរន្ត​ភាព ដោយ​បង្កើន​ការជឿជាក់ ពី​ពលរដ្ឋ​មកលើ​សេវា​សា​ធារ​ណះរ​បស់​យើង​។​ ក្នុង​ដីការ​ស្តីពី​ការតែងតាំង​ម​ន្រី្ត​រាជការ​អាន​ដោយ លោក ណង វុទ្ធី នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធាន មនុស្ស នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ប្រកាស​តែងតាំង​លោក​វេជ្ជបណ្ឌិត ហេង គឹម​សូត្រ អត្តលេខ ១៧០០២០០៤៣៧ ឋាន​ត្ត​រ​ស័​ត្តិ មន្ត្រីជាន់ខ្ពស់ ថ្នាក់​លេខ​១៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ក្រសួងសុខាភិបាល ជា​អនុប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត លោក កែវ ពេជ្រ​សុវណ្ណ អត្តលេខ ១៥៩០៤០០០០៨៤ ឋាន​ត្ត​រ​ស័​ត្តិ មន្ត្រីជាន់ខ្ពស់ ថ្នាក់​លេខ​១០ នៃ​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ក្រសួងសុខាភិបាល ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ។ តែងតាំង​មន្ត្រី​៧​រូប​ទៀត​ជា​អនុប្រធាន ការិយាល័យ​មន្ទីរពេទ្យ​ខេត្ត អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​ជប៉ុន​មង្គល​បូរី និង​អនុប្រធាន​កា​រិ​យ៉​ល័យ​ស្រុក​ប្រតិបត្តិ​មង្គល​បូរី​។​ ឯកឧត្ដម គោ​photo2

ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: វិស័យ​សុខាភិបាល​ជា​វិស័យ​១​ដែល​អាច​បំរើ​សុខមាលភាព​ពលរដ្ឋ​ទូទៅ​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ហើយ​ខេត្ត​ក៍មាន​ភ័ព​សំណាង​ដែល ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ជា​អ្នក​ផ្តួចផ្តើម​ក៍សាងបាន​បើក​អោយមាន​ការបង្រៀន ពេទ្យ​មធ្យម​អោយ​កូនចៅ​ក្នុង​ខេត្ត​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលយក​photo1

នូវ​ចំណេះដឹង​នេះ​។​ ឯកឧត្ដម គោ​ស៊ុំ សារឿ​ត ផ្ដាំផ្ញើរ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវយក​អស់កម្លាំង​កាយ​ចិត្ត បំរើរ​ប្រជាពលរដ្ឋ លើ​េ​សវា​សុខាភិបាល​កាត់បន្ថយ​អត្រា​ស្លាប់​មាតា​និង​ទារក​ពិសេស ផ្សព្វផ្សាយ​និង​ទប់ស្កាត់​ការ​រី​រាលដាល​ជម្ងឺឆ្លង​ថ្មីៗ (​អេ​បូ​ឡា​) ចូលក្នុង​ប្រទេស​៕​ដោយ​: ឃិន គ​ន្ធា​