video ​Cristiano Ronaldo ​អាច​នឹង​ចាក​ចេញពី Real Madrid ​ពេល​ចប់​រដូវ​កាល​

0

​កីឡាករ Cristiano Ronaldo ​ត្រូវបាន​គេ​រាយការណ៍​ថា​ ​អាច​នឹង​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid ​ពេល​ចប់​រដូវ​កាល​ថ្មី​នេះ​ខណៈដែល Manchester City ​ជា​ក្រុម​ដែល​កំពុង​នាំមុខគេ​ក្នុង​ការទិញ​កីឡាករ​រូបនេះ​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្លិប Manchester City ​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ក្លិប​មហាសេដ្ឋី Paris Saint-Germain ​ដែល​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ​ដូចគ្នា​ ​។​

​ដោយឡែក​ ​ចំពោះ​លទ្ធភាព​ដែលថា Ronaldo ​អាច​នឹង​វិលត្រឡប់​មកកាន់​ទឹកដី Old Trafford  ​វិញ​នោះ​កំពុងស្ថិត​ក្នុង​ភាពមន្ទិលសង្ស័យ​ស្រប​ពេលដែល​គ្រូបង្វឹក Louis van Gaal ​មិនបាន​បង្ហើប ឲ្យ​ដឹង​ពី​គម្រោង​របស់លោក​ឡើយ​ ​។​ ​យោងតាម​សារព័ត៌មាន The Express ​បាន​ចុះផ្សាយ​ថា​ ​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​២៩​ឆ្នាំ​រូបនេះ​គឺអាច​នឹង​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​បន្ទាប់ពី​រូបគេ​ខកចិត្ត​ចំពោះ Real Madrid  ​ដែល​បាន​លក់​កីឡាករ Angel di Maria ​ទៅ​ឲ្យ Manchester United ​និង​លក់ Xabi Alonso ទៅ​ឲ្យ Bayern Munich ​។​

​គួរ​បញ្ជាក់ថា Ronaldo ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ដែល Real Madrid ​ចាញ់ Atletico Madrid ២-១ ​កាលពី​យប់​ថ្ងៃ​សៅរ៍​ ៕ដោយផន សុខជាតិ