ក្លិបបិសាចក្រហម Manchester United បានស្គាល់ពាក្យថាឈ្នះជាលើកដំបូងចាប់តាំងពីបើករដូវកាលថ្មីមក ក្រោយពេលពួកគេលេងក្នុងផ្ទះបំបាក់ក្លិបកំសៀវតែ Queen Park Rangers ដោយលទ្ធផល ៤-០ ។ ក្រុមម្ចាស់ផ្ទះបានធ្វើការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវដោយត្រឹមតែតង់ទី១ប៉ុណ្ណោះ Manchester United អាចបំប៉ោងសំណាញ់ទីបានរហូតដល់៣គ្រាប់គឺស៊ុតដោយកីឡាករ Angel Di Maria (អេនជេល ឌី ម៉ារៀ) នៅនាទីទី២៤ ចំណែក Ander Herrera (អានឌើ ហើរ៉េរ៉ា) ស៊ុតនៅនាទី៣៦ និង Wayne Rooney (វ៉េន រូនី) ស៊ុតនៅនាទីទី៤៤ ។
ដោយឡែកការប្រកួតនៅក្នុងតង់ទី២ Manchester United អាចរកបានមួយគ្រាប់ទៀតដោយថ្វីជើងរបស់ កីឡាករ Juan Mata (ហួន ម៉ាតា) នៅនាទីទី ៥៨ ។ ចប់ការប្រកួត Manchester United បំបាក់ Queen Park Rangers ក្នុងលទ្ធផល ៤-០ ។ គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត៤លើកកន្លងមក Manchester United កំពុងឈរនៅលំដាប់ទី៩ក្នុងតារាង Premier League ដោយមាន៥ពិន្ទុ ៕ដោយផន សុខជាតិ







































