0

​ខ្សែការពារ Mathieu Debuchy (​ម៉ា​ធី​អ៊ូ​ ​ដេ​ប៊ូ​ឈី​) ​នឹងត្រូវ​អវត្តមាន​យ៉ាងតិច​២​ខែ​ដោយសារតែ​របួស​.​កជើង ខណៈ​ដែរ​កីឡាករ​រូបនេះ​បាន​របួស​ក្នុង​ការប្រកួត​ដែល Arsenal ​លេង​ស្មើ​ជាមួយ Manchester City ​។​ Debuchy ​ដែល​បាន​ផ្លាស់​មក Arsenal ​ក្រោយ​ចាក​ចេញពី Newcastle United ​នៅ​រដូវក្តៅ​នេះ​បាន​រងរបួស ក​.​ជើង​ខាងឆ្វេង​មុនពេល​រូបគេ​ត្រូវបាន​សែង​ចេញពី​ទីលាន​កាលពី​យប់​ថ្ងៃ​សៅរ៍​ ​។​ដោយផន សុខជាតិ ​អ្នកចាត់ការ​ក្លិប​កាំភ្លើង​ធំ​លោក Arsene Wenger (​អា​សេន​ ​វ៉េ​ន​ហ្គើ​) ​បានលើកឡើង​ក្រោយ​ការប្រកួត​ថា របួស​របស់​កីឡាករ​ Debuchy ​គឺមាន​សភាព​ធ្ងន់ធ្ងរ​ហើយ​រូបគេ​នឹងត្រូវ​ធ្វើការ​ស្កេ​ន​ពិនិត្យ​របួស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​។​ ​គួរ​បញ្ជាក់ថា​ Arsenal ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លំដាប់​ទី​៧​ក្នុង​តារាង Premier League ​បន្ទាប់ពី​ប្រកួត​ស្មើ ជាមួយ Manchester City ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​៕