​ក្លិប​បាល់ទាត់ San Lorenzo (​សាន់​ ​ឡូ​រ៉េ​ន​ហ្សូ​) ​របស់​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ​កណ្តាល Mario Yepes 

0

​ក្លិប​បាល់ទាត់ San Lorenzo (​សាន់​ ​ឡូ​រ៉េ​ន​ហ្សូ​) ​របស់​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ​កណ្តាល Mario Yepes  (​ម៉ា​រី​អូ​ ​យ៉េ​ប៉េ​ស​) ​ ​ខ្សែការពារ​វ័យ​៣៨​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal ​ផងដែរ​ស្រប​ពេលដែល​រូបគេ​មិនមាន​ក្លិប​លេង​ក្រោយពេល​ចាកចេញ​ពី​ក្លិប Atalanta ​កាលពី​បញ្ចប់​រដូវ​កាល​ ​។

​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្លិប San Lorenzo (​សាន់​ ​ឡូ​រ៉េ​ន​ហ្សូ​) ​បាន​បង្ហោះ​លើ​ទំព័រ Twitter ​របស់ខ្លួន​ថា​ “​ក្លិប​បាន​ព្រមព្រៀង​នាំយក​កីឡាករ Yepes ​ហើយ​ស្វាគមន៍​ចំពោះ​ការមកដល់​ក្លិប​ជើងឯក​អាមេរិក​ខាងត្បូង​មួយ​នេះ​” ​។​ ​គួរ​បញ្ជាក់ថា​ Yepes ​បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បន្ទាប់ពី​ការប្រកួត World Cup ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បានបញ្ចប់​ ៕ដោយផន សុខជាតិ