​លោក​ Alan Pardew (​អា​ឡេ​ន​ ​ផា​ឌូ​) ​រង​សម្ពាធ​កាន់តែ​ធ្ងន់​បន្ទាប់ពី Newcastle ​ប្រកួត​ចាញ់ Southampton ៤-០

0

​យោងតាម​សារព័ត៌មាន​កីឡា​អន្តរជាតិ​បាន​ចុះផ្សាយ​ថា​ ​គ្រូបង្វឹក​ក្លិប​សារិការ​ព្រៃ​ Newcastle  United ​លោក​ Alan Pardew (​អា​ឡេ​ន​ ​ផា​ឌូ​) ​កំពុងស្ថិត​ក្រោម​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្រោយពេល​ក្លិប​នេះ​លេង​មិន​បានល្អ​ទាល់តែសោះ​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក​ ​។​ ​ក្រុម​របស់លោក Pardew ​បាន​ប្រកួត​ចាញ់​យ៉ាង​ចាស់ដៃ​ដោយសារ​ក្លិប Southampton ​ក្នុង​លទ្ធផល​៤-០​សម្រាប់​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ Newcastle  បានធ្វើ​ការតវ៉ា​ឲ្យ​ផ្លាស់ប្តូរ​អ្នកចាត់ការ​ថ្មី​ ​។2

​ ​ជាមួយគ្នា​នោះ​ ​គ្រូបង្វឹក​វ័យ​៥៣​ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ព្រម​ជួប​ជាមួយ​អ្នកសារព័ត៌មាន ឡើយ​នៅ​ទឹកដី St Mary's Stadium (​សេន​ម៉ា​រី​ ​ស្តេ​ឌៀ​ម​) ​បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ចាញ់ Southampton ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ជោគវាសនា​របស់លោក Pardew ​ត្រូវបាន​គេ​ជឿជាក់ថា​ ​នឹង ត្រូវ​កាត់សេចក្តី​នៅ​សប្តាហ៍​ក្រោយ​ខណៈពេលដែល Newcastle ​លេង​ក្នុងផ្ទះ​ខ្លួនឯង​ជាមួយ ក្លិប​ Hull City ​។​ ​គួរ​បញ្ជាក់ថា​ ​បច្ចុប្បន្ន Newcastle ​កំពុង​ស្ថិតនៅ​បាត​តារាង​ក្នុង​ក្របខណ្ឌ Premier League  ​ក្រោយពេល​ធ្វើការ​ប្រកួត​បាន​ចំនួន​៤​លើក​ ៕ដោយផន សុខជាតិ