​លោក Manuel Pellegrini (​ម៉ា​ញូ​អេ​ល​ ​ប៉េ​ឡេ​គ្រី​នី​) ​អះអាងថា​កីឡាករ Sergio Aguero (​ស៊ើ​ជី​អូ​ ​អា​ឃ្វេ​រ៉ូ​) ​អាចមាន​លទ្ធភាព​ឈ្នះ​ពាន Ballon d’Or (​បា​ឡុ​ន​ ​ដរ​)

0

​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City ​លោក Manuel Pellegrini (​ម៉ា​ញូ​អេ​ល​ ​ប៉េ​ឡេ​គ្រី​នី​)  ​មាន​ជំនឿ​ជាក់​ថា​ ​កីឡាករ Sergio Aguero (​ស៊ើ​ជី​អូ​ ​អា​ឃ្វេ​រ៉ូ​) ​អាចមាន​លទ្ធភាព​ឈ្នះ​ពាន Ballon d'Or (​បា​ឡុ​ន​ ​ដរ​) ​នៅ​រដូវ​កាល​នេះ​បាន​ ​ Aguero ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៣​របស់ខ្លួន​ក្នុងការ​ប្រកួត​ដែល Man City ​ស្មើ​ Arsenal  ២-២ ​ហើយ​លោក Pellegrini ​បាន​បង្គាប់​ឲ្យ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​រក្សា​ទម្រង់​លេង​ដ៏​ល្អ របស់ខ្លួន​ដើម្បី​ក្លាយទៅជា​កីឡាករ​ដែល​ល្អផ្តាច់គេ​ក្នុង​ពិភពលោក​ ​។​

​លោក Pellegrini ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “​ខ្ញុំ​គិតថា Aguero ​គឺ​ស្ថិត​ក្នុងចំណោម​កីឡាករ​ល្អៗ នៅលើ​ពិភពលោក​ហើយ​រូបគេ​នឹង​អាច​ដណ្តើមពាន Ballon d'Or (​បា​ឡុ​ន​ ​ដរ​) ​បាន​សម្រាប់​ឆ្នាំនេះ​” ​។​ ​គួរ​បញ្ជាក់ថា Manchester City ​នឹងត្រូវ​ជួប​ជាមួយ Bayern Munich ​ក្នុងការ​ប្រកួត​ដំបូង​សម្រាប់​យុទ្ធនាការ Champions League ​នៅ​ថ្ងៃ​ពុធ​នេះ​ ៕ដោយផន សុខជាតិ