​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កំពង់ស្វាយ​នាំ​អំណោយ​ចែកជូន​គ្រួសារ​យោធិន ៤​គ្រួសារ ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

0

​កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រុញ​ឲ្យ​តាម​ផ្នែក​សឹក​រង​តាម​បណ្តាល ស្រុក ក្រុង ចុះសួរសុខទុក្ខ​ដល់ ក្រុមគ្រួសារ​អតីត​យោធិន ដែល​បាន​ចូលនិវត្តន៍​ជន ដើម្បី​ផ្តល់នូវ​គ្រឿងឧបភោគ​បរិភោគ ក្នុង​ឳ​កាស​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្ទ​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព រវាង​ថ្នាក់ដឹកនាំ និង​អតីត​កងយោធពល​ខេមរៈភូមិន្ទ​។​Image4

​ពិធី​ប្រគល់​អំណោយ​ដល់​ក្រុមគ្រួសារ​អតីត​យោធិន ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ព្រឹក ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅ​ភូមិ ព្រៃ​ប្រស់ ឃុំ ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយមាន​ការចូលរួម ពី​សំណាក់​លោក វរៈសេនីយ៍ទោ សោម សុភា​វុ​ធ មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កំពង់ស្វាយ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ។​ ​Image1

សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ ត្រូវបាន​ប្រគល់ជូន ៤ គ្រួសារ អតីត​យោធិន រួមមាន លោក ឃី ឃាន លោក កែន ប៊ុន​ហ៊ុម លោក ប៊ុត ប៊ិ​ត និង​លោកស្រី សុខ អ៊ុន ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២២​គ​.​ក មី​១​កេស នំ​១​ធុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ មួយ​យួរ ប៊ីចេង​១​កញ្ចប់ សា​រ៉ុង​១ ទឹកបរិសុទ្ធ​មួយ​យួរ និង​ថវិការ ២០០០០​រៀល សរុប​ទឹកប្រាក់ ៥៤៥០០០​រៀល សូមបញ្ជាក់​ផងដែរ​ថា ក្រុមគ្រួសារ​ទាំងនេះ​ជា អតីត​យោធិន​ផ្នែក​សឹក​រង​ស្រុក​កំពង់ស្វាយ ។​Image2

​លោក វរៈសេនីយ៍ទោ សោម សុភា​វុ​ធ មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កំពង់ស្វាយ បាន​មានប្រសាសន៍ សំណេះសំណាល និង​បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន និង​ថ្នាក់ដឹកនាំ ដោយ​ការគោរព អាណិត​ស្រឡាញ់ និង​ជាការ​រំលឹក​នូវ​អនុស្សាវរីយ៍ ធ្លាប់​កំសត់កម្រ ព្រមទាំង​បាន​តស៊ូ ក្នុង សម័យ​សង្គ្រាម​កន្លងមក ទើបបាន​ផ្តួចផ្តើម​ឲ្យ​មានការ​នាំយក​នូវ​អំណោយ ចែកជូន​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ក៏ដូចជា​ការបង្ហាញ​ឲ្យ​ឃើញថា ក្រុមគ្រួសារ​អតីត​យោធិន មិនបាន​នៅ​ឯក​កោ​ម្នាក់ឯង​នោះទេ ។​ ​Image3

លោក កែន ប៊ុន​ហ៊ុម តំណាង​ទាំង​៤​គ្រួសារ បាន​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម សោម ស៊ុន និង​លោក វរៈសេនីយ៍ទោ សោម សុភា​វុ​ធ ដែល​បាន​យកចិត្តទុកដាក់ ជាមួយ​គ្រួសារ​អតីត​យោធិន ក៏ដូចជា​កង​ម្លាំ​ង​ចំណុះ ឲ្យ​តំបន់សឹករង​កំពង់ធំ ក្នុង​ចុះជួយ​រាល់​ការលំបាក ដែល​គ្រួសារ​យោធិន​ជួបប្រទះ​កន្លងមក ។​ ​ដោយ ប៊ុន រដ្ឋា ​Image6 Image5