​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​២ ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​

0

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ កញ្ញា ឆ្នាំ ២០១៤​ម្សិលមិញ​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​មួយ​បូកសរុប​ការងារ​ត្រីមាស​ទី​២ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ត្រីមាស​បន្ទាប់ តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ក្រោម​ការដឹកនាំ​របស់ ឯ​.​ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​សមាជិក​ក្រុម ការងារ​ថ្នាក់ជាតិ ថ្នាក់ក្រុង ស្រុក 13

ខេត្តសៀមរាប​ផងដែរ​។​ ​ដើំ​ម្បី​ឲ្យ​ស្របតាម​តួនាទី ភារកិច្ច របស់​មន្ត្រី​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​ទើប​ប្រគល់ជូន នៅក្នុង​ពិធី​ឯកឧត្តម ប៊ុន ថា​ឫទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​អាន​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល និង តែងតាំង​សមាស ភាព ក្រុមការងារ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល កម្ពុជា​។ ​បន្តម​កឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង ជា​អនុប្រធាន​ប្រចាំការ ក្រុមការងារ​17

ថ្នាក់ ជាតិ​ខេត្តសៀមរាប បាន​រាយការណ៍​អំពី​សកម្មភាព និង​លទ្ធផល​ការងារ ដែល​ក្រុមការងារ​ថ្នាក់ជាតិ​សម្រេចបាន នា ពេលកន្លងមក ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កំណត់​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​របស់​ម​ន្ទីរ​ជំនាញ ខេត្តសៀមរាប និង ការរៀបចំ​វេទិកា​ទៅតាម​កាលបរិច្ឆេទ កំណត់ដោយ​ផ្តោតលើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ ដីធ្លី ហេ​ដា្ឋ​រចនាសម្ព័ន្ធ គ្រោះមហន្តរាយ និង​អាជ្ញាធរ​អប្សរា ការសម្ពោធ​សមិទ្ធផល​នានា ការចូល រួម​បុណ្យ​ប្រពៃណីជាតិ និង

​ការងារ​សង្គម ព្រមទាំង​កិច្ចការ​មួយចំនួនទៀត ។​ ​ទន្ទឹមនេះ​ក្រុមការងារ​ក៏បាន​ពិភាក្សា​ស្វែងយល់​បន្ថែម​អំពី​ប្រធានបទ​នានា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម ស្របទៅតាម​ភូមិសាស្ត្រ​និង​ព្រឹត្តិការណ៍​ជាតិ​បាន​នឹង​កំពុង​វិវត្តន៍​ថ្មីៗ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព និង កម្មវិធី ការ ងារ​នៅតាម​មូលដ្ឋាន​ជាក់ស្តែង ។ ​ចំពោះ​បញ្ហា​ការងារ​ដីធ្លី រដ្ឋបាល​ខេត្តសៀមរាប​បាន​នឹង​កំពុងធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​តាម​នីតិវិធី និង តាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​ករណី​ផ្សេងៗ​គ្នា​ដូចជា​18

ការស្នើសុំ​កាន់កាប់​ដី​ស្របច្បាប់ ស្នើសុំ​ប័ណ្ណ​កម្ម សិទ្ធ ការរំលោភ​ដីធ្លី ការ​ទំនាស់​ដីធ្លី និង​ការស្នើសុំ​ដី ។ ដោយឡែក​បញ្ហា​ការងារ​នៅ​ជុំវិញ​បឹង​ទន្លេសាប រដ្ឋបាលខេត្ត សៀមរាប​សហការ​ជាមួយ​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ បាន​នឹង​កំពុងធ្វើការ​ដោះស្រាយ​នៅតាម​ក្រុង​-​ស្រុក ដែល ស្ថិតនៅ​ជាប់​នឹង​បឹង​ទន្លេសាប ទៅតាម​យន្តការ​ដែលមាន​ស្រាប់ លិខិតបទដ្ឋាន​គតិយុត្តិ​របស់​រាជរដ្ឋាភិបាល និង​ចាត់ វិធានការ​ទៅតាម​ផ្លូវច្បាប់ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ។ ​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានផ្តល់​អនុសាសន៍​ណែនាំ ដល់​សមាជិក សមាជិកា ព្រមទាំង​បាន​សម្តែង​

ការកោតសរសើ​ចំពោះ​ខេត្តសៀមរាប គឺជា​ខេត្ត​មួយ​ដែលមាន​មោទន ភាព​យ៉ាងខ្លាំង ដែលមាន​សិស្ស ០២​រូប​ក្នុងចំណោម​សិស្ស​១១​រូប​ទូទាំងប្រទេស (​លោក វណ្ណ លីដា និង កញ្ញា អិន សុខ​ផល្គុន​)​ទទួលបាន​ចំណាត់ថ្នាក់​និទ្ទេស A ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រចាំឆ្នាំ​២០១៤ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ហើយ​បានការ​កោតសរសើរ​និង​លើកទឹកចិត្ត​ដោយផ្ទាល់​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៥ ខែ កញ្ញា ឆ្នាំ ២០១៤ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​ជម្រុញ​ដល់​មន្ទីរ ការិយាល័យ លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ដែលជា15

​ឪពុកម្តាយ អាណាព្យាបាល​យកចិត្តទុកដាក់​ដល់​កូនចៅ ជា​សិស្សានុសិស្ស ដែល​ប្រឡង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤ នាពេល​កន្លងមក ដើម្បី ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់ៗ​គ្នា​តាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដែល​បាន​កំណត់ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ឯកឧត្តម​ឧម​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ដល់​គ្រប់​ក្រុមការងារ​ក្រុង​-​ស្រុក ត្រូវ​បន្ត​យកចិត្ត​ដាក់ និង ពិចារណា​ឲ្យ​បានច្បាស់លាស់​នូវ​ខ្លឹមសារ​សម្រាប់​រៀបចំ​វេទិកា​នីមួយៗ នៅតាម​មូលដ្ឋាន ទៅតាម​វិស័យ​ជាក់ស្តែង ដូចជា​វិស័យសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ អគ្គិសនី ជលផល សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម សម្ខាន់​វិស័យ​

ដីធ្លី ជា​វិស័យ​មួយ​ដែល​ប​ច្ចុ​ប្បរាជ​រដ្ឋាភិបាល បាន​នឹង​កំពុង​ជម្រុញ អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​ប្រសាសន៍ ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតាម​វេទិកា​នានា នាពេល​ថ្មីៗ កន្លងមកនេះ​។ ឯ​.​ឧ ទៀ បាញ់ ក៏បាន បញ្ជាក់​ផងដែរ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាជន​ឲ្យ​អស់​លទ្ធភាព ដែលមាន ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ 16

កត្តា​សម្ខាន់​នោះ គឺ បន្ត​ស្រង់​ទិន្នន័យ​សំណួរ សំណូមពរ និង​ការឆ្លើយបំភ្លឺ​របស់​ក្រុម ការងារ​នៅតាម​វេទិកា​នានា ព្រមទាំង​តាម​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ដូចជា រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​អប្សរា និង​មន្ទីរជំនាញ​ពាក់ព័ន្ធ និង គ្រប់​ក្រុម​ទាំងអស់​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​ការងារ​ដែល​បាន​អនុវត្ត ពុំទាន់​បាន​អនុវត្ត និង​បញ្ហា​ប្រឈម​នានា ។ ដែលមាន​នៅតាម​មូលដ្ឋាន​ជាក់ស្តែង​ដើម្បី​រិះរក​នីតិវិធី​ដោះស្រាយ​ឲ្យ​បាន​សមស្រប ព្រម ទាំង​សុំ​ឲ្យ​លេខាធិការដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ​បច្ចុប្បន្នភាព​របាយ​ការណ៍ និង រាយការណ៍​ជូន​រាជរដ្ឋាភិបាល ទៅតាម​កម្មវិធី​ដែល​បានគ្រោង​ទុក​ផងដែរ ៕ ​ ​ ​ ​By Bun rithy