Champions League ជាមួយក្លិប APOEL (អាប៉ូអ៊ែល) នៅយប់ថ្ងៃពុធនេះ គ្រូបង្វឹកក្លិបអ្នកមានបុណ្យ Barcelona លោក Luis Enrique (ល្វីស អេនរីហ្គេ) បាននិយាយថា លោកនឹងដាក់កីឡាករ Gerard Pique (ជើរ៉ាដ ភីកកេ) និង Neymar (នេយម៉ា) ឲ្យចូលលេងជាជម្រើស១១នាក់ដំបូងក្នុងការប្រកួត Champions League ជាមួយក្លិប APOEL (អាប៉ូអ៊ែល) នៅយប់ថ្ងៃពុធនេះ ។ បញ្ហារបួសសាច់ដុំបានធ្វើឲ្យ Pique មិនសូវជាបានចូលលេងចាប់តាំងពីបើករដូវកាលថ្មីមក ប៉ុន្តែរូបគេបានចូលលេងក្នុងតង់ទី២សម្រាប់ការប្រកួតដែល Barcelona ឈ្នះ Athletic Bilbao ២-០ កាលពីយប់ថ្ងៃសៅរ៍ ។
ជាមួយគ្នានោះ កីឡាករ Neymar ក៏ត្រូវបានប្តូរឲ្យចូលលេងផងដែរក្នុងការប្រកួតជាមួយ Bilbao ដោយរូបគេស៊ុតបាន២គ្រាប់ជួយឲ្យក្រុមរបស់ខ្លួនទទួលបាន៣ពិន្ទុ ។ គួរបញ្ជាក់ថា Barcelona នឹងត្រូវបើកទ្វាទឹកដី Camp Nou (ខេមនូ) ទទួលស្វាគមន៍ក្រុម APOEL (អាប៉ូអ៊ែល) ក្នុងយុទ្ធនាការ Champions League នៅយប់ថ្ងៃពុធនេះ ៕ដោយផន សុខជាតិ







































