​Parma ​ទិញយក​ខ្សែបម្រើ​ McDonald Mariga (​ម៉ាក​ដូ​ណា​ល់​ ​ម៉ា​រី​ហ្គា​) ​ត្រឡប់មកវិញ​

0

​ក្លិប​អ្នក​ចម្បាំង Parma ​បានប្រកាសថា​ ​ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​នាំយក​កីឡាករ McDonald Mariga (​ម៉ាក​ដូ​ណា​ល់​ ​ម៉ា​រី​ហ្គា​) ​មកជា​ថ្មី​ដោយមាន​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ ​។​ ​កីឡាករ​អន្តរជាតិ​កេ​ន​យ៉ា​រូបនេះ​គឺ​មិនមាន​ក្លិប​លេង​ឡើយ​ចាប់តាំងពី​រូបគេ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប Inter Milan ​កាលពី​ចុងរដូវ​កាល​មុន​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្លិប Parma ​បានប្រកាស​លើ​គេហទំព័រ​របស់ខ្លួន​ថា​ ​ខ្សែបម្រើ​រូបនេះ​បាន​ព្រមព្រៀង ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​១២​ខែ​ដើម្បី​វិលត្រឡប់​មកកាន់​ក្លិប​ចាស់​របស់ខ្លួន​វិញ​ហើយ​ក្លិប​នេះ​កំពុងតែ​គ្រោង​បន្ត​កិច្ចសន្យា​២​ឆ្នាំ​បន្ថែមទៀត​ជាមួយ Mariga ​។

​ ​គួរ​បញ្ជាក់ថា​ Mariga ​បាន​ចំណាយពេល​៣​រដូវ​កាល​លេង​ឲ្យ​ក្លិប Parma ​មុនពេល​រូបគេ​ផ្លាស់​ទៅលេង​ឲ្យ Inter Milan ​ក្នុង​ឆ្នាំ​ ២០១០ ៕ ដោយផន សុខជាតិ