ក្លិបទូកក្តោង Everton កំពុងតែប្រឈមនឹងការបាត់បង់ខ្សែបម្រើ James McCarthy (ជេម ម៉ាកខាតធី) ស្របពេលដែលមានក្លិបធំៗបីក្នុងក្របខណ្ឌ Premier League បង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេ ។ យោងតាមសារព័ត៌មាន Daily Star បានចុះផ្សាយថា ក្លិបទូកក្តោង Everton កំពុងតែពិភាក្សាចង់បន្តកិច្ចសន្យា ថ្មីជាមួយកីឡាករវ័យ២៣ឆ្នាំរូបនេះបន្ទាប់ពីរូបគេលេងបានយ៉ាងល្អចាប់តាំងពីផ្លាស់មកពីក្លិប Wigan Athletic ។ McCarthy បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបដែលមានមជ្ឈដ្ឋានក្នុងទីក្រុងមេនឆេស្ទើ ទាំងពីរគឺ Manchester United និង Manchester City ខណៈដែលក្លិបមាន់ខ្នាយមាស Tottenham Hotspur ក៏ចង់បានរូបគេផងដែរ ។
គួរបញ្ជាក់ថា McCarthy ក៏បានបង្ហាញវត្តមានផងដែរក្នុងការប្រកួតដែល Everton យកឈ្នះម្ចាស់ផ្ទះ West Bromwich Albion (វ៉េសប្រោមវិច អាល់បៀន) ២-០ កាលពីយប់ថ្ងៃសៅរ៍ ៕ដោយផន សុខជាតិ







































