ខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Pedro ត្រូវបានគេជឿជាក់ថា នឹងចាកចេញពីក្លិបនៅខែ មករាខាងមុខនេះបើសិនណាជារូបគេបាត់បង់តំណែង១១នាក់ដំបូងនារយៈពេលប៉ុន្មានខែក្រោយ ។ ទោះបីជា Pedro កំពុងជាប់ជាជម្រើសដំបូងនៅក្នុងក្រុមក៏ដោយប៉ុន្តែរូបគេត្រូវបានគេរំពឹងថា នឹងបាត់បង់ តំណែងនេះទៅវិញនៅពេលដែលខ្សែប្រយុទ្ធ (ល្វីស ស្វ័ររ៉េ) Luis Suarez ផុតពីការជាប់ពិន័យនៅដំណាច់ខែតុលា ។
ដោយឡែក ការរីកចម្រើននៃទម្រង់លេងរបស់កីឡាករយុវជន Munir El-Haddadi (មូនៀ អេល ហាដាឌី) ក៏អាចនឹងប្រជែងយកតំណែងនេះពីកីឡាករ Pedro បានផងដែរ ។ គួរបញ្ជាក់ថា បើសិនជា Pedro ពិតជាចាកចេញពី Barcelona មែននោះ គឺមានក្លិបតែ២ប៉ុណ្ណោះដែលគេមើលឃើញថាអាចមានលទ្ធភាពនាំយករូបគេគឺ Arsenal និង Liverpool ៕ដោយផន សុខជាតិ







































