​ស​ក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​ឯកសារ​ស្តីពី​ប្រវត្តិ​ខេត្តស្វាយរៀង​)​ខេត្តស្វាយរៀង​:​លោក​ឧកញ៉ា ម៉ែន វិបុល អភិ​បា​រង​

0

ខេត្តស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​អ​ញ្ចើ​ញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ឯកសារ​ស្តីពី​ប្រវត្តិ​ខេត្តស្វាយរៀង​។​ពិធី​នេះ​បានរៀបចំ​ឡើង​នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​ព្រមទាំង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក​.​លោកស្រី​.​ជា​អភិបាល​.​អភិបាលរង​.​ក្រុង​.​ស្រុក​.​មន្ទីរ​.​ស្ថាប័ន នានា​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​លោក ចិន សុ​ធាន នាយករង​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា​៖​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៥​ខែ​វិ​ច្ឆា​ឆ្នាំ​២០១២​ដើម្បី​ឲ្យ​រាជធានី​ខេត្ត​រៀបចំ​ចងក្រង​ប្រវត្តិ​រឿងរ៉ាវ​ទាក់ទង​និង​ការរៀបចំ​រាជធានី ខេត្ត ដើម្បី​ទុកជា​ឯកសារ​និង​មរតក​ក៏​ទៅ​ថ្ងៃក្រោយ​។​ស្របតាម​ខ្លឹមសារ​នៃ​ការនែនាំ​នេះ​ក្រុមការងារ​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិ​ខេត្តស្វាយរៀង​និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​20140916_102322

ថ្នាក់ដឹកនាំ​ខេត្ត​បច្ចុប្បន្ន​បានប្រគល់​កិច្ចការ​នេះ​ឲ្យ​ក្រុមការងារ​រៀបចំ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ទុក​នូវ​ប្រវត្តិ​និង​ព្រឹ​ត្ត​ការណ៍​នានា​ដែល​បាន​កើតឡើង​នា​អតីតកាល​និង​បច្ចុប្បន្ន​។​លោក​ឧកញ៉ា មែន វិបុល អភិបាលរង​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ស្នារ​ដៃ​នេះ​ពិត​ជាមាន​សារៈប្រយោជន៍​សម្រាប់​អ្នកសិក្សា​ក៍​ដូចជា​អ្នក​ទេសចរណ៍​ដែល​ចង់ដឹង​អំពី​ប្រវត្តិ​អតីតកាល​របស់​ខេត្ត​និង​ទុកជា​ឯកសារ​នេះហើយ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​នាពេល​កន្លងមក​ដោយ​ខ្វះ​ការ​ចងក្រង​និង​ស្រាវជ្រាវ​ទុកជា​ឯកសារ​នេះហើយ​ទើប​ប្រវត្តិ​និង​មរតក​ក៏​មួយ​ចំ​នួ​យ​របស់​ខេត្តស្វាយរៀង​ពី​អតីតកាល​ត្រូវបាន​បាត់បង់​និង​20140916_102245

កប់​ជ្រៅ​ទៅក្នុង​អតីតកាល​។​ហេតុនេះហើយ​ជៀសវាង​ការបាត់បង់​បន្តទៀត​ក្រុមការងារ​បាន​ខិតខំ​ស្រាវជ្រាវ​បាន​ប្រមូល​ឯកសារ​ពី​គ្រប់ទិសទី​និង​ចាស់ព្រឹទ្ធាចារ្យ​បញ្ញវ័ន្ត​ចាស់ៗ​មួយចំនួន​ដើម្បី​ចងក្រង​ជា​ឯកសារ​ហើយ​កិច្ចការ​នេះ​ក្រុមការងារ​បានរៀបចំ​ជា​៤​ផ្នែក​គឺ​ផ្នែក​ទី​១​អំពី​សាវតា​ខេត្ត​.​ទី​២​អំពី​រៀបចំ​និង​ការបង្កើត​ក្រុង​.​ស្រុក​.​ទី​៣​អំពី​ការរៀបចំ​និង​ការបង្កើត​ក្រុង​ស្រុក​និង​៤​អំពី​ការរៀបចំ​បង្កើត​ឃុំ​.​សង្កាត់​។​រហូតមកដល់​ពេលនេះ​ក្រុមការងារ​បានរៀបចំ​បាន​បី​ផ្នែក​រួចហើយ​ដោយឡែក​ផ្ន​ឌ​ក​៤​មិនទាន់​បានរៀបចំ​នៅឡើយ​ទេ​ព្រោះ​កិច្ចការ​នេះ​មិនអាច​ចងក្រង​រហូតដល់​ឃុំ​សង្កាត់​ក្នុងពេល​តែមួយ​បានឡើយ​។​រហូត​នេះហើយ​ផ្នែក​ទី​៤​យើង​និង​រៀបចំ​ចងក្រង​នៅ​ឆ្នាំ​បន្ទាប់​៕ Bun rithy