ខណៈ Galatasaray ស្មើ Anderlecht (អាន់ឌើឡិច) ១-១ នៅក្នុងពូលD ក្លិបបាល់ទាត់របស់អាល្លឺម៉ង់ Borussia Dortmund (បូរូសៀ ដតម៉ាន់) បានប្រកួតយកឈ្នះលើក្រុមភ្ញៀវ Arsenal របស់អង់គ្លេសក្នុងលទ្ធផល២ទល់នឹង០សម្រាប់ការប្រកួត Uefa Champions League នៅក្នុងពូល D ក្រុមទាំងពីរបានតស៊ូគ្នារហូតដល់ចុងតង់ទី១ទើបម្ចាស់ផ្ទះ Dortmund អាចស៊ុតបញ្ចូលទីបាន១គ្រាប់ដោយ កីឡាករ Ciro Immobile (ស៊ីរ៉ូ អ៊ីមម៉ូបាល) ។ លុះការប្រកួតចូលតង់ទី២បានតែ៣នាទីប៉ុណ្ណោះ ក្រុម Dortmund អាចរកបានមួយគ្រាប់ទៀតដោយកីឡាករ Aubameyang (អូបាម៉េយាំង) ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ។
ជាមួយគ្នានោះ នៅក្នុងប្រកួតក្នុងពូល D ដដែលនេះ គឺក្លិប Galatasaray របស់ទួរគីលេងក្នុងផ្ទះរបស់ខ្លួនបានត្រឹមស្មើប៉ុណ្ណោះជាមួយក្លិប Anderlecht (អាន់ឌើឡិច) របស់ប៊ែលហ្ស៊ិកក្នុងលទ្ធផល ១-១ ។ មួយគ្រាប់របស់ Galatasaray គឺរកបានដោយកីឡាករ ប៊ូរ៉ាក់ យីម៉ាស (Burak Yilmaz) នៅនាទី៩០ ចំណែកមួយគ្រាប់របស់ Anderlecht គឺស៊ុតដោយ Dennis Praet (ដេននីស ប្រ៊េត) នៅនាទីទី ៥២ ។ គួរបញ្ជាក់ថា នៅក្នុងពូល D នេះ Dortmund ឈរនៅកំពូលតារាងដោយមាន៣ពិន្ទុចំណែក Arsenal ស្ថិតនៅបាតតារាង ៕ដោយផន សុខជាតិ







































