ក្លិបហង្សក្រហម Liverpool បានប្រកាសថា ខ្សែការពារ Jordan Henderson (ចូដេន ហេនឌើសុន) នឹងត្រូវ បានតែងតាំងជាអនុប្រធានក្រុមថ្មី Henderson នឹងត្រូវកាន់កាប់តំណែងនេះជំនួសកីឡាករ Daniel Agger (ដានីញ៉េល អេហ្គើ) ដែលបាន ចាកចេញពីក្រុមកាលពីខែមុនផ្លាស់ទៅលេងឲ្យក្លិប Brondby (ប្រុនប៊ី) នៅប្រទេសដាណឺម៉ាកបន្ទាប់ពីរួមរស់អស់រយៈពេល៨ឆ្នាំនៅទឹកដី Anfield (អេនហ្វៀល) ។
អ្នកចាត់ការក្លិប Liverpool លោក Brendan Rodgers (ប្រេនដាន់ រ៉ូជើ) ប្រាប់អ្នកសារព័ត៌មានថា “Henderson ជាមនុស្សម្នាក់ដែលសាកសមនឹងទទួលតំណែងនេះ គេលេងបានយ៉ាងល្អ ហើយយល់ពីក្រុមជាង កីឡាករដទៃទៀត គេអាចដឹកនាំក្រុមបានបន្ទាប់ពីកីឡាករប្រធានក្រុម Steven Gerrard (ស្តេវេន ជើរ៉ាដ)” ។ គួរបញ្ជាក់ថា Henderson បានផ្លាស់មក Liverpool ក្រោយចាកចេញពីក្លិបឆ្មាខ្មៅ Sunderland ក្នុងឆ្នាំ ២០១១ ៕ ដោយផន សុខជាតិ







































