Real Madrid ​បំបាក់ Basel ៥-១ ​ខណៈ Liverpool ​ឈ្នះ Ludogorets Razgrad (​លូ​ដូ​ហ្គោ​រ៉េត​ ​រ៉ា​ហ្គ្រា​ត​) ២-១ ​សម្រាប់​ការប្រកួត Champions League ​ក្នុង​ពូ​ល​ B

0

​ ​ក្លិប​អធិរាជ​ស​ Real Madrid ​បាន​បំបាក់​ក្រុម​ភ្ញៀវ​ Basel ​របស់​ប្រទេស​ស្វី​ស​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥​ទល់នឹង​១ ខណៈដែល​ក្រុម​អង់គ្លេស​ Liverpool ​បាន​យកឈ្នះ​ Ludogorets Razgrad (​លូ​ដូ​ហ្គោ​រ៉េត​ ​រ៉ា​ហ្គ្រា​ត​)  ​របស់​ប្រទេស​ប៊ុលហ្គារី​ក្នុង​លទ្ធផល​២​ទល់នឹង​១​សម្រាប់​ការប្រកួត​ Uefa Champions League ​ក្នុង​ពូ​ល​ B ​។​ ​សម្រាប់​ការប្រកួត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ ​ក្រុម​ម្ចាស់ផ្ទះ Real Madrid ​ធ្វើបាន​យ៉ាង​ល្អ​ដោយ​អាច​ស៊ុត បញ្ចូល​ទី​លើ​ក្រុម​ភ្ញៀវ​បាន​រហូតដល់​៥​គ្រាប់ ដែល​៥​គ្រាប់​នេះ​គឺ​ស៊ុត​ដោយ​កីឡាករ Marek Suchy (​ម៉ា​រិច​ ​ស៊ូ​ឈី​)

 ​ជា​គ្រាប់​ចូល​ទី​ខ្លួន​ ​ចំណែក​កីឡាករ ហ្គា​រ៉េត ប៊ែ​ល (Gareth Bale) ​ស៊ុត​នៅ​នាទី​៣០ Cristiano Ronaldo​ស៊ុត​នៅ​នាទី​៣១ ​ជែ​ម រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ​ស៊ុត​នៅ​នាទី​៣៧ ​ចំណែក​គ្រាប់​ចុងក្រោយ​ស៊ុត​ដោយ​កីឡាករ ខា​រី​ម ប៊ែ​ន​ហ្សេ​ម៉ា (Karim Benzema) ​នៅ​នាទី​៧៩ ​។​ ​ដោយឡែក​មួយគ្រា​ប់រប​ស់ Basel ​គឺ​រកបាន​ដោយ​កីឡាករ Derlis Gonzalez (​ឌើ​លី​ស​ ​ហ្គ​ន​ហ្សា​ឡេស​) ​នៅ​នាទី​៣៨ ​។​ដោយផន សុខជាតិ ​ចំណែក​ការប្រកួត​នៅក្នុង​ប្រទេស​អង់គ្លេស​ឯណោះ​វិញ Liverpool ​បាន​យកឈ្នះ លូ​ដូ ហ្គូ​រ៉េត (Ludogorets) ​ដោយ​លទ្ធផល​២-១ ​។​ ២​គ្រាប់​របស់ Liverpool ​គឺ​រកបាន​ដោយ​កីឡាករ Mario Balotelli ​នៅ​នាទី​៨២ ​និង​កីឡាករ Steven Gerrard ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៩០ ​។​ ​ចំណែក Ludogorets ​រកបាន​មួយ​គ្រាប់​ដោយ​កីឡាករ ដា​នី អា​បា​ឡូ (Dani Abalo) ​នៅ​នាទី​៩០ ​។​ ​គួរ​បញ្ជាក់ថា​ ​នៅក្នុង​ពូ​ល​B​នេះ Real Madrid ​កំពុង​ឈរ​លេខ​១ ​ខណៈ Liverpool ​ឈរ​នៅ​លេខ​២ ៕