ខេត្តព្រះវិហារ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ទំនុកចិត្ត និងបានតែងតាំងមន្ត្រី ៤រូប ធ្វើជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។ មន្ត្រីទាំង ៤រូបនោះ នឹត្រូវប្រកាសចូលកាន់មុចតំណែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នោះប្រសិនបើគ្មានការប្រែប្រួលនោះទេ។
យោងតាមអនុក្រឹត្យលេខ ៦២៦ អនក្រ.តក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ របស់ រាជរដ្ឋាភិបាល សម្រេចតែងតាំងមន្ត្រីរាជការ ៤រូប គឺ ១- លោក មិន ស៊ីថា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ,២- លោក អ៊ុក គឹមសាន ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៦ ,៣- លោក សុខ សាន្តតារ៉ា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៣ និង ៤- លោក យឹម បញ្ញា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕ដោយ៖ឡុង សំបូរ