គណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ លោកគ្រូ អ្នកគ្រូ និងគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ បាននាំគ្នាចុះសម្អាតបរិស្ថាន នៅតាមដងផ្លូវទៅកាន់ វត្តដំបូកខ្មៅ និងវត្តថ្មបីដុំ នៅលើខ្នងភ្នំត្បែងមានជ័យ

0

ខេត្តព្រះវិហារ៖ នាយកគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ លោក អ៊ុំ វត្តនា បានដឹកនាំ ​លោកគ្រូ អ្នកគ្រូ និងគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ ចុះសម្អាតបរិស្ថាន នៅតាមដងផ្លូវទៅកាន់ វត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិតនៅលើខ្នងភ្នំត្បែងមានជ័យ កាលពីថ្ងៃអាទិត្យទី២៨ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃឈប់សម្រាក ចុងសប្តាហ៍ម្សិលមិញនេះ។

នាយកគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ លោក អ៊ុំ វត្តនា ថ្លែងឲ្យដឹងថា នៅក្នុងការចុះរើសសម្រាម ស្លឹកឈើ មែកឈើ ពិសេស ថង់ប្លាស្ទិក ដែលនៅរាយប៉ាយតាមដងផ្លូវ ឆ្ពោះទៅកាន់វត្តដំបូកខ្មៅ នៅជើងគ្នំត្បែង និងនៅតាមដងផ្លូវ ឆ្ពោះទៅកាន់វត្តថ្មបីដុំ នៅលើខ្នងភ្នំត្បែងមានជ័យ ព្រមទាំងនៅកន្លែងកំសាន្ត នៅក្នុងថ្ងៃឈប់សម្រាក ចុងសប្តាហ៍ម្សិមិញនោះ គឺ ក្នុងគោលបំណង ដើម្បីបង្ហាញពីការចូលរួម លើកស្ទួយវិស័យទេចរណ៍ និងពញ្ញាក់អារណ៍ដល់បងប្អូនដែលជាភ្ញៀវ នៅពេលឡើងទៅកំសាន្ត នៅតាមតំបន់ទេសចរលើខ្នងភ្នំ សូមកុំបន្តពង្រាយសំរាមពាសវាល ពាសកាល ព្រោះត្បិតការធ្វើបែបនេះ បានធ្វើឲ្យបាត់បង់ នូវសោភ័ណ្ឌភាព ដ៏ស្រស់ស្អាត នៃធម្មជាតិទាំងឡាយ ដែលកត្តាទាំងនេះ គឺផ្ដើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមលើកកម្ពស់តម្លៃបរិស្ថាន ឲ្យមានភាពល្អផូរផង់។

នាយកគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ លោក អ៊ុំ វត្តនា បានបញ្ជាក់ថា នៅក្នុងការចុះសម្អាតបរិស្ថាន នៅតាមផ្លូវទៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំនោះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួន ប្រកេនថ្វាយព្រះសង្ឃ ដែលគង់ចាំត្រីមាស នៅវត្តទាំងពីរ ដើម្បីបានជាកុសល ផលបុណ្យ ផងដែរ ៕ ដោយ៖ឡុង សំបូរ