Schalke (​ស្កាល់​) នឹង​អវត្តមាន​ខ្សែការពារ Benedikt Howedes (​បេ​នេ​ឌី​ក ហូ​វ៉េ​ដេ​ស​) សម្រាប់​ការប្រកួត​ជាមួយ Chelsea

0

​ ​ក្លិប​បាល់ទាត់ Schalke 04 (​ស្កាល់​) របស់​អាល្លឺម៉ង់​បានប្រកាសថា ប្រធាន​ក្រុម Benedikt Howedes (​បេ​នេ​ឌី​ក ហូ​វ៉េ​ដេ​ស​) នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត Champions League ជាមួយ​ក្លិប Chelsea នៅ​យប់​នេះ ។​ ​ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ Bundesliga មួយ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ឡុង​ដ៏​រួចហើយ ប៉ុន្តែ​ខ្សែការពារ រូបនេះ​មិនបាន​បង្ហាញ​វត្តមាន​ឡើយ ។​1

​ក្លិប Schalke បានប្រកាសថា កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ មាន​បញ្ហា​របួស​ក្រលៀន​ជាហេតុ​ធ្វើ​ឲ្យ​រូបគេ អវត្តមាន​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី Stamford Bridge នៅ​យប់​នេះ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Schalke មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៃ​ការព្យាបាល​របួស របស់​ខ្សែការពារ​កណ្តាល​រូបនេះ​ឡើយ ៕ដោយផន សុខជាតិ