មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់អង្គភាពចំណុះដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ត្រូវបង្កើនការទំនាក់ទំនង និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យបានម៉ឺងម៉ាត់បំផុត

0

ខេត្តព្រះវិហារ ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា  ប្រចាំខែសីហា  និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែកញ្ញា ឆ្នាំ ២០២២  និងបំពាក់ឋារនន្ដរសកិ្ដ  ជូនដល់នាយទាហាន  ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

នៅក្នុងកិច្ចប្រជុំនោះផងទៀត ក៏មានការបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហានជាច្រើនរូប ដែលមានស្នាដៃក្នុងកិច្ចការពារបូរណភាពទឹកដី និងការចូលរួមក្នុងវិស័យសង្គមធម៌ មនុស្សធម៌ និងវិស័យនានាជាច្រើនទៀត នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ហើយពិធីនេះក៏មានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ  មេបញ្ជាការក្រុង-ស្រុក  នាយការិយាល័យ  នាយផ្នែក  និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  ផងនោះដែរ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានក្រើនរំលឹកដល់ នាយទាហាន ដែលទើបបានទទួលការតម្លើងឋារនន្ដរស័កិ្ដថ្មី  ត្រូវយកចិត្តទុកដាក់បំពេញការងារ អោយបានល្អជាបន្ដទៀត  និងតាមបណ្ដាលអង្គភាព ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន កម្ពុជា-ថៃ និង កម្ពុជា-ឡាវ  ត្រូវយកចិត្តទុកដាក់បង្កើនក្នុងកិច្ចការពារបូរណភាពទឹកដី  និងការងារទំនាក់ទំនងអោយបានល្អ  ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសគ្រឿងញៀន ឲ្យបានម៉ឺងម៉ាត់បំផុត ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញដល់បណ្តាគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាលកងឯកភាព នូវយុទ្ធវិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំង នៅតាមបណ្តាអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង  និងហាមដាច់ខាតមិនឲ្យមានការប្រើប្រាសគ្រឿងញៀន នៅក្នុងអង្គភាពនោះឡើយ  ៕ ដោយ៖ឡុង សំបូរ