លោកស្រី ម៉ែន សំអន រាប់បាត្រ​រំដោះ​កម្ម​ឧ​ទិ្ទ​ស​កុសល​ជូន​អ្នកស្លាប់​ជាង​១​ម៉ឺន​នាក់​នៅ​សារមន្ទីរ​ជាតិ​ទួលស្លែង

0

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រារព្ធ​ពិធីរាបបាត្រ រំដោះ​កម្ម ឧ​ទិ្ទ​ស​កុសល ជូន​អ្នក​ដែល​បាន​ស្លាប់ ចំនួន​១៤០០០​នាក់ នៅ​សារមន្ទីរ​ជាតិ​a1

ទួលស្លែង និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ​ន្ឋ អ្នកមានគុណ និង​ជូន​ចំពោះ​យុទ្ធជន​អង់អាច​ក្លាហាន ដែល​ពលី​ជីវិត​ដោយសារ​ការពារ​ទឹកដី​មាតុភូមិ ព្រមទាំង​ឧទ្ទិស​កុសល​បុណ្យ​នេះ ដល់​វិញ្ញាណ​ក្ខ​ន្ឋ ប្រជាជន​ខ្មែរ​ស្លូតត្រង់ រាប់លាន​នាក់ ដែល​បាន​ស្លាប់​ទាំង​អយុត្តិធម៌ ក្រោម​អំពើ​សាហាវយង់ឃ្នង បំផុត​ក្នុង​របប​ប៉ុលពត ពិសេស​ការ ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ នៅក្នុង​សារមន្ទីរ​ជាតិ​នេះ​តាំងពី​ឆ្នាំ​១៩៧៥ -១៩៧៩ ។​a2

ពិធីរាបបាត្រ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​សារមន្ទីរ ជាតិ​ទួលស្លែង ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ក្នុងឱកាស​នោះ​លោកស្រី និង​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៍បាន​នាំយក​បច្ច័យ​មួយចំនួន​វេ​ប្រគេន​ដល់​ព្រះសង្ឃ និង រាបបាត្រ ដល់​ព្រះសង្ឃ​ចំនួន​៣៦ អង្គ ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​ភេសជ្ជៈ​មួយចំនួនទៀត​ផងដែរ ។a4

លោកស្រី ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​បុគ្គលិក​មន្ត្រីរាជការ ទាំងអស់​ក្នុង​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច និង ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី ក៏​ដូច​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចំណាយ​ថវិកា និង​កម្លាំងកាយ​ចិត្ត​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ នៃ​រដូវ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​យើង និង សូម​ជូនពរ​ឲ្យ​ប្រាថ្នា​អ្វីៗ​បាន​ដូច​បំណង​។ a6

ជាមួយគ្នា​នោះ​លោកស្រី ក៍បាន​បួងសួង​សូម​ឲ្យ​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា សម្ដេច​តេ​ជោ និង សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ក្រុមគ្រួសារ​សាច់ញាតិ​ទាំងអស់ និង ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជួបតែ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​រៀងរហូត ៕ a7 a8